សន្តិសុខសង្គម
ចូលកាច់.ក ម៉ូតូ មិនបានសម្រេច ត្រូវម្ចាស់ឃើញទាន់ វាយទ្រមប្រគល់ឲ្យសមត្ថកិច្ច
ជនសង្ស័យម្នាក់ ត្រូវប្រជាពលរដ្ឋចាប់ខ្លួន បន្ទាប់ពីព្យាយាមកាច់.ក ម៉ូតូ ១ គ្រឿង តែមិនបានសម្រេច នៅលើផ្លូវចោមចៅ (វេងស្រេង) ចំណែកបក្ខពួកម្នាក់ទៀត ជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណ ៧ និង ៣០ នាទីយប់ ថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២៥ នៅចំណុចទល់មុខហាងលក់ខោអាវយីហោ PT ភូមិចោមចៅ ៣ សង្កាត់ចោមចៅទី ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនសង្ស័យមានឈ្មោះ សៀង ហាក់លី អាយុ ៥៣ ឆ្នាំ មុខរបរ និងទីលំនៅមិនច្បាស់លាស់។

ស្ត្រីម្ចាស់ម៉ូតូ បានប្រាប់ថា មុនពេលកើតហេតុ នាងបានជិះម៉ូតូ ម៉ាក Honda Dream C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JG-5299 មកទុកនៅមុខហាង PT រួចចូលទៅក្នុងហាង។ មិនយូរប៉ុន្មាន ស្រាប់តែលេចមុខបុរស ២ នាក់ ជិះម៉ូតូ ១ គ្រឿង មិនច្បាស់ម៉ាក មកឈប់ជិតហាង។ បុរសម្នាក់ដែលអង្គុយពីក្រោយ បានចុះចូលទៅកាច់.ក ម៉ូតូ តែត្រូវម្ចាស់ឃើញទាន់ ស្រែក “ចោរៗ!” ហើយត្រូវប្រជាពលរដ្ឋជួយចាប់បាន។

បន្ទាប់មក ជនសង្ស័យ ត្រូវបានវាយទ្រមខ្លួន រួចទើបហៅឲ្យសមត្ថកិច្ចមូលដ្ឋានយកទៅសួរនាំបន្ត។ បច្ចុប្បន្ន សមត្ថកិច្ច កំពុងសួរនាំបន្ថែម និងចាត់ការតាមនីតិវិធីផ្លូវច្បាប់៕
អត្ថបទ ៖ សំណាង
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


