សន្តិសុខសង្គម
ឆេះឃ្លាំងរោងចក្រ ១ កន្លែង នៅខណ្ឌពោធិ៍សែនជ័យ ខូចខាតសម្ភារៈអស់រាប់ម៉ឺនដុល្លារ សមត្ថកិច្ចប្រើឡានទឹកប្រមាណ ៣០ គ្រឿង ទើបគ្រប់គ្រងបាន
អគ្គិភ័យឆាបឆេះឃ្លាំងរោងចក្រ ១ កន្លែង នៅខណ្ឌពោធិ៍សែនជ័យ ស្ទើរទាំងស្រុង បណ្តាលឲ្យខូចខាតសម្ភារៈអស់រាប់ម៉ឺនដុល្លារ សមត្ថកិច្ចប្រើឡានទឹកប្រមាណ ៣០ គ្រឿង ទើបគ្រប់គ្រងបាន។


ករណីអគ្គិភ័យនេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១០ យប់ ថ្ងៃទី ៩ ខែកក្កដា ឆ្នាំ ២០២៦ ស្ថិតនៅចំណុចរោងចក្រ ឌីឡាក់ស៍ អ៊ិនធើណេសិនណល សង្កាត់ចោមចៅទី ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។


តាមប្រភពព័ត៌មានពីពលរដ្ឋ បានឲ្យដឹងថា មានផ្សែងហុយ និង អណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅចេញពីខាងក្នុងរោងចក្រ ភ្លាមៗ ពលរដ្ឋបានរាយការណ៍ជូនសមត្ថកិច្ចអគ្គិភ័យតាមគ្រុបតេលេក្រាម ដើម្បីអន្តរាគមន៍ពន្លត់ ការពាររាលដាលដល់ឃ្លាំងដទៃផ្សេងទៀត។


លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា បន្ទាប់ពីទទួលដំណឹងមានករណីឆាបឆេះឃ្លាំងស្តុកសម្ភារៈនៅក្នុងរោងចក្រ លោកបានបញ្ជាឲ្យរថយន្តពន្លត់របស់ស្នងការរាជធានីចេញគ្រប់គោលដៅ ដើម្បីពន្លត់ឲ្យទាន់ពេលវេលា ជៀសវាងបង្កភាពអន្តរាយកាន់តែខ្លាំង។
អគ្គិភ័យនេះបណ្តាលឲ្យឆេះខូចខាតម៉ាស៊ីនដេរប្រហែល ២៥០ គ្រឿង , ផ្ទាំងស្បែក ៩០ កាតុង , ម៉ាស៊ីនសម្រាប់គៀបសំរាម ១ , កាវសម្រាប់បិតស្បែក ៦០ ធុង និង ក្រណាត់ , សម្ភារៈផ្សេងៗ មួយចំនួនទៀត ព្រមទាំងឆេះរាលដាលដល់ឃ្លាំងម៉ាស៊ីនដេររោងចក្រ សាន់តិច និង ក្រណាត់មួយចំនួនផងដែរ។ ក្នុងនោះ ប្រើប្រាស់រថយន្តអគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន ២២ គ្រឿង , រថយន្តកងពលតូចលេខ៧០ ចំនួន ៧ គ្រឿង , រថយន្តអគ្គិភ័យស្រាបៀកម្ពុជាចំនួន ១ គ្រឿង បាញ់ឲ្យរលត់ជាស្ថាពរ។ ដោយឡែក ចំពោះមូលហេតុ នៃការឆាបឆេះនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវ៕
អត្ថបទ ៖ រដ្ឋា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សន្តិសុខសង្គម២៣ ម៉ោង agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


