Connect with us

ព័ត៌មានជាតិ

រដ្ឋបាលសង្កាត់ចោមចៅទី១ ដាក់គ្រឿងចក្រឈូសឆាយកាយបើកផ្លូវមួយខ្សែនៅភូមិត្រពាំងថ្លឹង២

បានផុស

នៅ

រដ្ឋបាលសង្កាត់ចោមចៅទី១ ដឹកនាំដោយលោក កង វង ចៅសង្កាត់ចោមចៅទី១ បានដាក់គ្រឿងចក្រ ឈូសឆាយកាយបើកផ្លូវមួយខ្សែ ស្ថិតនៅភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក កង វង ចៅសង្កាត់ចោមចៅទី១ បានឲ្យដឹងថា ដើម្បីជាប្រយោជន៍រួម និងងាយស្រួលដល់ប្រជាពលរដ្ឋធ្វើដំណើរ លោកបានចាត់តាំងឲ្យជំនាញចុះពិនិត្យសិក្សាផ្លូវខាងលើរួច កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦នេះ លោកបានដាក់គ្រឿងចក្រមកឈូសឆាយ ដើម្បីបើកផ្លូវឲ្យធ្វើដំណើរឆ្លងកាត់ ដោយមានប្រវែងជាង៥០០ម៉ែត្រ។

លោក កង វង បានបន្តថា ក្រោយពីបញ្ចប់ការឈូសឆាយ និងបង្ហាប់ដីឱ្យរាបស្មើហើយ រដ្ឋបាលសង្កាត់នឹងបន្តចាក់ក្រាលថ្មមិចបន្ថែមទៀត ដើម្បីឱ្យផ្លូវនេះកាន់តែមានគុណភាព និងងាយស្រួលធ្វើដំណើរជាងមុន»។

ការយកចិត្តទុកដាក់របស់អាជ្ញាធរមូលដ្ឋានក្នុងការអភិវឌ្ឍហេរដ្ឋាសម្ព័ន្ធនេះ ទទួលបានការត្រេកអរ និងសាទរយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋនៅក្នុងភូមិត្រពាំងថ្លឹង២ទាំងមូល៕ដោយ៖សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម