Connect with us

ព័ត៌មានជាតិ

រដ្ឋបាលសង្កាត់ចោមចៅទី១ ដាក់គ្រឿងចក្រស្តារប្រឡាយជាប់របងរោងចក្រការណាឌីយា ប្រវែងជាង៣០០ម៉ែត្រ

បានផុស

នៅ

លោក កង វង ចៅសង្កាត់ចោមចៅទី១ បានដឹកនាំមន្រី្ដជំនាញចុះពិនិត្យទីតាំងប្រឡាយរំដោះទឹកមួយខ្សែ ថ្ងៃទី១០ ខែកក្តដា ឆ្នាំ២០២៦ និងបានដាក់គ្រឿងចក្រចុះកាយស្តារប្រឡាយ ជាប់របងរោងចក្រការណាឌីយា ក្នុងភូមិត្រពាំងថ្លឹង២ និង ភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ដើម្បីរំដោះជំនន់ទឹកភ្លៀងនារដូវវស្សានាពេលខាងមុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក កង វង បានឲ្យដឹងថា ដោយឃើញថា ប្រឡាយខាងលើពោពេញទៅដោយស្មៅដុះពាសពេញក្នុងប្រឡាយ ធ្វើឲ្យទឹកហូរយឺត ងាយនិងជន់លិចពេលភ្លៀងមកម្តងៗ ជាពិសេងប្រឡាយខាងលើជួយរំដោះទឹកភ្លៀងបានច្រើនផងដែល ឆ្លងកាត់ទៅប្រឡាយធំៗ។ ទើបលោក បានដាក់គ្រឿងចក្រកាយស្តារយកស្មៅនិងកាកសំណល់ចេញប្រវែង៣៥០ម៉ែត្រ ដើម្បីឲ្យទឹកហូរបានលឿននារដូវរស្សា។

ជាមួយគ្នាផងដែល អាជ្ញាធរអំពាវនាវដល់ពលរដ្ឋទាំងអស់ មេត្តាទុកដាក់សំរាមឲ្យបានត្រឹមត្រូវជៀសវាងបោះចោលគ្មានសណ្តាប់ធ្នាប់ ងាយនិងធ្លាក់ចូលប្រឡាយទឹក បង្កផលប៉ះពាល់ដល់បរិស្ថាននិងស្ទះចរន្តទឹកហូរ៕អត្ថបទ ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម