Connect with us

សន្តិសុខសង្គម

សមត្ថកិច្ច ចុះបង្ក្រាបបទល្មើស(Online Scams)២ទីតាំង ឃាត់ខ្ខ្លួនជនបរទេសជាង២០០នាក់

បានផុស

នៅ

បន្ទាយមានជ័យ ៖ ទីតាំងសំងំលាក់ខ្លួនរបស់ជនបរទេស ដែលរត់គេចពីការបង្ក្រាបបទល្មើសលបលួចប្រព្រឹត្តិបទល្មើសឆបោកតាមបច្ចេកវិទ្យា (Online Scams) នៅភូមិសាស្ដ្រជាយក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យស្ថិតក្នុងផ្ទះវីឡាចំនួន២ ត្រូវបានកម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ ចុះបង្ក្រាបកាលពីព្រឹកថ្ងៃទី៥ មេសា២០២៦ ឃាត់ខ្លួនជនបរទេសជាង២០០នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រតិបត្តិការនេះ ធ្វើឡើងដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដឹកនាំដោយ លោក ឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងនគរបាលជាតិ, លោកឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ, លោកឧត្តមសេនីយ៍ឯក សៀង សេន អគ្គស្នងការរងនគរបាលជាតិ ក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ។

ក្នុងរង្វង់ប្រតិបត្តិការនៅព្រឹកនេះ កម្លាំងជំនាញរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានចុះបង្ក្រាបនៅទីតាំងផ្ទះវីឡាចំនួន២កន្លែង ក្នុងភូមិទួលប្រាសាទ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ដោយក្រសោបបានជនជាតិបរទេសជាច្រើនរយនាក់ និងដកហូតបានកាំភ្លើងខ្លី រថយន្ដ ព្រមទាំងសម្ភារមួយចំនួនទៀត។

សូមបញ្ជាក់ថា ចាប់តាំងពីខែពាក់កណ្តាលខែមេសា២០២៦មក សមត្ថកិច្ចពីអគ្គស្នងការនិងរដ្ឋបាលខេត្តបន្ទាយមានជ័យ បានចុះប្រតិបត្តិការបង្រ្កាបបទល្មើសអនឡាញនៅក្រុងប៉ោយប៉ែតជាបន្តបន្ទាប់ជាច្រើននាក់៕

ដោយ ៖ អេម ពៅ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម