ព័ត៌មានអន្ដរជាតិ
Scam ពេញស្រុក! នៅថៃ បោកសូម្បីជនមូស្លីម ដែលទិញកញ្ចប់ធ្វើដំណើរ ទៅចូលរួមធម្មយាត្រា ក្នុងទីក្រុង មេកា
ករណី Scam នៅថៃ ពេលនេះ រីកកាន់តែធំ ដល់ថ្នាក់បោកសូម្បីជនមូស្លីម ដោយអ្នកកាន់សាសនាឥស្លាមជាង ១០០នាក់ ត្រូវក្រុមហ៊ុនទេសចរណ៍ធ្វើស៊ី បណ្តាលឲ្យជាប់គាំងនៅព្រលានយន្តហោះ។

តាមការផ្សាយរបស់ Bangkok Post នៅថ្ងៃអាទិត្យ ទី៥ ខែកក្កដា ឆ្នាំ២០២៦, ជនមូស្លីម ចំនួន ១៤៨នាក់ បានទិញកញ្ចប់ធ្វើដំណើររបស់ក្រុមហ៊ុន Dee Al Armin ដើម្បីទៅប្រទេសអារ៉ាប៊ីសាអូឌីត ចូលរួមធម្មយាត្រា Umrah ប៉ុន្តែបែរជាចាញ់បោកគេទៅវិញ។
តាមសេចក្តីរាយការណ៍ ជនរងគ្រោះទាំងអស់ បានបង់ប្រាក់ ប្រហែល ៧០០ ដុល្លារ ឲ្យទៅក្រុមហ៊ុន តាំងពីឆ្នាំមុនមកម្ល៉េះ ដើម្បីទៅទីក្រុង មេកា ទាំងដែលតម្លៃពិត គឺខ្ពស់ជាងនេះ ទ្វេដងឯណោះ។
ការធ្វើដំណើរត្រូវបានពន្យារពេល មួយលើកជាពីរលើក ដោយក្រុមហ៊ុនយកលេសបញ្ហាទិដ្ឋាការ។ លុះដល់ថ្ងៃកំណត់ធ្វើដំណើរ ពួកគេក៏ទៅអាកាសយានដ្ឋានសុវណ្ណភូមិ ប៉ុន្តែបែរជាត្រូវគេទុកចោល ហើយទើបដឹងខ្លួនថា ពួកគេត្រូវបានបោកប្រាស់ ហើយក្រុមហ៊ុននោះ ក៏ត្រូវគេរកឃើញថា ជាភ្នាក់ងារទេសចរណ៍ខុសច្បាប់ មិនបានចុះបញ្ជីជាមួយនាយកដ្ឋានទេសចរណ៍ទេ។
លែងលាក់បាំងជិត តទៅទៀតហើយ! ករណីជាបន្តបន្ទាប់នេះ បង្ហាញទៅពិភពលោកកាន់តែច្បាស់ថា ថៃពិតជាប្រទេសពោរពេញទៅដោយ Scam និងជាជម្រក របស់មេក្លោងគ្រឿងញៀន ព្រមទាំងបណ្តាញជួញដូរមនុស្ស និងឧក្រិដ្ឋជនទៀតផង។
បញ្ហានេះ គឺជា «ជំងឺមហារីកសង្គម» ដែលថៃ គួរដោះស្រាយខ្លួនឯងឲ្យបានល្អទៅ ហើយឈប់លាបពណ៌ និងទម្លាក់កំហុស លើប្រទេសដទៃ៕
អត្ថបទ៖ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


