Connect with us

សន្តិសុខសង្គម

ឆេះរថយន្ត ១ គ្រឿង ខូចខាតទាំងស្រុង នៅមុខវិមានឈ្នះឈ្នះ

បានផុស

នៅ

រថយន្ត ១ គ្រឿង បើកបរសុខៗ ឆ្លងចរន្ត ហុយផ្សែង បង្កជាអគ្គិភ័យយ៉ាងសន្ធោសន្ធៅ បណ្តាលឲ្យរងការខូចខាតទាំងស្រុង នៅមុខវិមានឈ្នះឈ្នះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១០ និង ១៥ នាទីព្រឹក ថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២៦ នៅតាមមហាវិថីឈ្នះឈ្ន មុខវិមានឈ្នះឈ្នះ ក្នុងក្រុមទី ១ ភូមិព្រែករាំង សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

តាមប្រភពព័ត៍មានពីពលរដ្ឋ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្ត ១ គ្រឿង ម៉ាក Toyota Alphard ផលិតឆ្នាំ ២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2CK-3832 ខាងលើ បានធ្វើដំណើរតាមមហាវិថីឈ្នះឈ្នះ ក្នុងទិសដៅពីលិចទៅកើត។ លុះពេលធ្វើដំណើរដល់មុខវិមានឈ្នះឈ្នះ ស្រាប់តែផ្សែងហុយចេញពីម៉ាស៊ីនរថយន្ត បង្កជាអណ្តាតភ្លើងតែម្តង។ ចំណែកម្ចាស់ បានរត់ចុះពីរថយន្តទាក់ទងទៅសមត្ថកិច្ចជំនាញអគ្គិភ័យ ដើម្បីអន្តរាគមន៍ពន្លត់។

អគ្គិភ័យនេះបង្កការខូចខាតរថយន្ត ១ គ្រឿង ទាំងស្រុង ប៉ុន្តែមិនបង្កឲ្យនរណារបួសនោះឡើយ និង ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ២ គ្រឿង បាញ់ឲ្យរលត់ជាស្ថាពរ។ ចំពោះមូលហេតុដែលបណ្តាលឲ្យឆាបឆេះដោយសារឆ្លងចរន្តភ្លើងក្នុងកាប៊ីនបង្កជាអគ្គិភ័យតែម្តង៕
អត្ថបទ ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម