Connect with us

សន្តិសុខសង្គម

ឆ្លងចរន្តអគ្គិសនីឆេះផ្ទះលក់សាំង ១ កន្លែង យ៉ាងសន្ធោសន្ធៅ ទាំងកណ្តាលអធ្រាត្រ នៅខណ្ឌដង្កោ

បានផុស

នៅ

ផ្ទះលក់សាំង ១ កន្លែង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក្បែរខាង និង សមត្ថកិច្ចជំនាញ ចេញរថយន្តទៅជួយអន្តរាគមន៍បាញ់ពន្លត់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២ និង ១៥ នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២៦ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ ២ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា នៅមុនពេលកើតហេតុ មានឆ្លងចរន្តអគ្គិសនីចេញពីខ្សែភ្លើងនៅខាងក្នុងផ្ទុះ រួចបង្កជាអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅតែម្តង។ ភ្លាមៗ នោះដែរ ក៏មានប្រជាពលរដ្ឋក្បែរខាង ទាញបំពង់ពន្លត់អគ្គិភ័យ និង ទុយោទឹក ដើម្បីមកជួយបាញ់ពន្លត់ទប់ស្កាត់ជាបណ្តោះអាសន្ន រួចរាយការណ៍ទៅសមត្ថកិច្ចជំនាញ សុំរថយន្តពន្លត់អគ្គិភ័យមកជួយអន្តរាគមន៍បន្ទាន់។ ក្រោយមក កម្លាំងសមត្ថកិច្ចជំនាញ បង្ការពន្លត់អគ្គិភ័យ និង សង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទទួលបានដំណឹងខាងលើ រួចក៏ចេញរថយន្តគ្រប់គោលដៅទៅជួយបាញ់ពន្លត់ភ្លាមៗ ផងដែរ។ បន្ទាប់ពីកម្លាំងជំនាញប្រតិបត្តិការបាញ់ពន្លត់ចប់ ឃើញថា ប្រើប្រាស់រថយន្តទឹកអស់ជាច្រើនគ្រឿង ទើបរលត់ទៅវិញជាស្ថាពរ។ ចំពោះករណីអគ្គិភ័យខាងលើ ខាងមន្រ្តីជំនាញ បានសន្និដ្ឋានថា បណ្តាលមកពីឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យ៕
អត្ថបទ ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម