Connect with us

សន្តិសុខសង្គម

អាជ្ញាធររាជធានីភ្នំពេញ បន្តចុះត្រួតពិនិត្យតាមខនដូ ដើម្បីបង្ក្រាបបទល្មើសអនឡាញស្កេម

បានផុស

នៅ

ជនបរទេសសរុបចំនួន ៥១នាក់ ក្នុងនោះ មានចំនួន០៦នាក់ទិដ្ឋាការហួសសុពលភាព ពុំមានលិខិតឆ្លងដែន ប៉ុន្តែមិនពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្ដែងនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ បានសហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ដែលដឹកនាំដោយ លោក ហ៊ុន សុរិទ្ធី អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ បន្តចុះត្រួតពិនិត្យទីតាំងសង្ស័យលួចលាក់បង្កប់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាអនឡាញស្គេម (Online Scams) បានចំនួន ០៣ទីតាំង 

ទី១សណ្ឋាគារ Sky Hotel អគារលេខ២៩ ស្ថិតនៅច្រកផ្លូវលេខ១៧៨ ភូមិ២ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ទី២.អគារ Sky Resident លេខ៣៣ ស្ថិតនៅច្រកផ្លូវលេខ១៧៨ ភូមិ២ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ និងទី៣.សណ្ឋាគារ Walk Street & Apartment ស្ថិតនៅច្រកផ្លូវលេខ១៧៨ ភូមិ២ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ក្នុងរង្វង់ប្រតិបត្តិការចុះត្រួតពិនិត្យនេះ អាជ្ញាធរបានរកឃើញជនបរទេសស្នាក់នៅសរុបចំនួន ៥១នាក់ ដែលមានឯកសារត្រឹមត្រូវ ចំនួន៤៥នាក់ និង ០២នាក់ទិដ្ឋាការហួសសុពលភាព ពុំមានលិខិតឆ្លងដែនចំនួន០៤នាក់ មិនពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទេ។

អាជ្ញាធរបានបញ្ជាក់ថា ពាក់ព័ន្ធជនបរទេសចំនួន ០៦នាក់ (ស្នាក់នៅហួសសុពលភាពទិដ្ឋាការ និងស្នាក់នៅគ្មានលិខិតឆ្លងដែនជាប់ខ្លួន) សមត្ថកិច្ចចម្រុះបានសម្រេចបានប្រគល់ជូន ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តអនុវត្តនិតិវិធី ជាមួយគ្នានេះសមត្ថកិច្ចចម្រុះពុំបានដកហូតសម្ភារៈណាមួយឡើយពីទីតាំងអគារខាងលើនេះ ហើយក៏ពុំបានធ្វើឲ្យខូចខាតដល់ទ្រព្យសម្បត្តិរបស់ម្ចាស់ទីតាំងឡើយ៕ អត្ថបទ៖ សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម