Connect with us

ព័ត៌មានជាតិ

អាជ្ញាធររាជធានីភ្នំពេញ បន្តចុះពិនិត្យប្រព័ន្ធលូតូចៗ និង រៀបចំបង្កើនប្រព័ន្ធលូថ្មីបន្ថែម ដើម្បីបញ្ចៀសការជន់លិចនៅរដូវវស្សា

បានផុស

នៅ

អាជ្ញាធររាជធានីភ្នំពេញ បានបន្តការចុះពិនិត្យប្រព័ន្ធលូតូចៗ និង រៀបចំបង្កើនលូថ្មីដើម្បីបង្កើនល្បឿនទឹកហូរលឿនបញ្ចៀសការជន់លិចក្នុងរដូវស្សានេះនិង ពិនិត្យបន្ថែមនៅទីតាំងថ្មីនៅកន្លែងដាក់ប្រព័ន្ធលូថ្មី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្ដែងនៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦នេះ អាជ្ញាធររាជធានីភ្នំពេញក្រោមការដឹកនាំដោយ លោក ឯក ឃុនដឿន អភិបាលរងរាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរ នៃ រដ្ឋបាលខណ្ឌ៧មករា ដឹកនាំដោយ លោក ថេង សុថុល អភិបាលខណ្ឌ បានបន្តការចុះពិនិត្យប្រព័ន្ធលូតូចៗ កាត់ទទឹកផ្លូវជាច្រើនក្នុងភូមិសាស្រ្តខណ្ឌ៧មករា ដែលជាចរន្តបង្ហូរទឹកសំខាន់ជួយរំដោះការជន់លិច ក្នុងរាជធានីភ្នំពេញពេលមានភ្លៀងធ្លាក់ខ្លាំងក្នុងរដូវវស្សានេះ។

ការចុះពិនិត្យនេះកម្លាំងអាជ្ញាធរក៏បានប្រើប្រាស់រថយន្ត បូមលូជាច្រើនគ្រឿងសម្រាប់ការបូមប្រព័ន្ធលូតូចៗ ដែលមានការកកស្ទះទៅដោយកំទិចដី ឬសំរាមដែលជាឧបសគ្គចម្បងធ្វើឲ្យរាំងស្ទះដល់ចរន្តបង្ហូរទឹក។

លោក ឯក ឃុនដឿន អភិបាលរងរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា ការចុះពិនិត្យនេះ គឺក្នុងគោលបំណងរៀបចំផែនការស្តារ និងកែលម្អប្រព័ន្ធលូចាស់ឡើងវិញ ឱ្យមានដំណើរការល្អឡើងវិញ សំដៅរំដោះមុខទឹក និងបញ្ចៀសការលិចលង់នារដូវវស្សា។ ជាពិសេសនៅតាមបណ្តោយផ្លូវលេខ១៨២ កែងផ្លូវ ២១១ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ តែងតែជន់លិចពេលមានភ្លៀងធ្លាក់ម្ដង ដូច្នេះដើម្បីកាត់បន្ថយការជន់លិច រដ្ឋបាលរាជធានីភ្នំពេញ បានចាត់ចែងឲ្យជំនាញ ស្តារលូឡើងវិញ ដើម្បីផ្តល់ភាពងាយស្រួលក្នុងការរស់នៅ និងធ្វើដំណើរជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ការងារស្តារប្រព័ន្ធលូនេះដែរ បច្ចុប្បន្នក្រុមការងារប្រើប្រាស់រថយន្តចំនួន១២គ្រឿង ដោយបែងចែងជា៥ក្រុមធ្វើសកម្មភាពព្រមៗគ្នាតែម្តង។ សម្រាប់ការងារនេះដែរអាជ្ញាធររាជធានីភ្នំពេញបានបញ្ចប់ ការងារនៅខណ្ឌដូនពេញ ខណ្ឌចំការមន នឹងបានកំពុងបន្តទៅខណ្ឌចំនួន៣ទៀតនោះគឺ ខណ្ឌបឹងកេងកង ខណ្ឌ៧មករា និងបញ្ចប់នៅខណ្ឌទួលគោក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម