សន្តិសុខសង្គម
គណៈបញ្ជាការឯកភាពខេត្តត្បូងឃ្មុំ ចុះពិនិត្យទីតាំងបន្ទប់ជួលមួយកន្លែង រកឃើញជនបរទេសស្នាក់នៅចំនួន ២១នាក់
កម្លាំងសមត្ថកិច្ចចម្រុះខេត្តត្បូងឃ្មុំ បន្តប្រតិបត្តិការឆែកឆេរទីតាំងសង្ស័យ ដែលមានការលួចលាក់ប្រព្រឹត្តបទល្មើស ឬ ការរស់នៅប្រមូលផ្តុំខុសច្បាប់ រកឃើញជនបរទេសប្រុសស្រីសរុប២១នាក់) រួមទាំងដកហូតសម្ភារៈពាក់ព័ន្ធមួយចំនួន។ នេះបើយោងតាមផេកផ្លូវការរបស់ រដ្ឋបាលខេត្តត្បូងឃ្មុំចេញផ្សាយនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦។

ក្រោមការបញ្ជាផ្ទាល់ពី លោក ប៉ែន កុសល្យ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ ដោយមានការសម្របសម្រួលនីតិវិធីពី លោក កែវ ភក្តី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត កម្លាំងសមត្ថកិច្ចចម្រុះបានបើកប្រតិបត្តិការចុះរឹតបន្តឹងច្បាប់ និងត្រួតពិនិត្យទីតាំងបន្ទប់ជួលមួយកន្លែង ស្ថិតនៅភូមិត្រពាំងផ្លុងទី១ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៦។


ប្រតិបត្តិការនេះ ធ្វើឡើងដោយមានការសហការរវាង កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ, កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ (ប្រចាំការខេត្តត្បូងឃ្មុំ), កម្លាំងកងរាជអាវុធហត្ថខេត្ត និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់។ ជាលទ្ធផល នៅក្នុងទីតាំងអគារស្នាក់នៅបន្ទប់ជួល ១ខ្នង ដែលមាន ១៣បន្ទប់នោះ សមត្ថកិច្ចបានរកឃើញ ជនជាតិបរទេសស្នាក់នៅសរុបចំនួន ២១នាក់ (ក្នុងនោះមានស្ត្រី ០៨នាក់) រួមទាំងដកហូតសម្ភារៈពាក់ព័ន្ធមួយចំនួន។


បច្ចុប្បន្ន ជនបរទេសទាំង ២១នាក់ ត្រូវបានកម្លាំងជំនាញបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដើម្បីធ្វើការសាកសួរ។
ចំពោះទិសដៅបន្ត គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ បាននិងកំពុងបន្តយុទ្ធនាការដុតដៃដុតជើង ចុះស្រាវជ្រាវ ត្រួតពិនិត្យ និងស្វែងរកទីតាំងសង្ស័យផ្សេងៗទៀត ដែលមានការលួចលាក់ប្រព្រឹត្តបទល្មើស ឬការរស់នៅប្រមូលផ្តុំខុសច្បាប់ នៅទូទាំងក្រុង-ស្រុកទាំង ០៧ ក្នុងភូមិសាស្ត្រខេត្ត។
ទន្ទឹមនឹងនេះ អាជ្ញាធរក៏កំពុងបន្តជំរុញការផ្សព្វផ្សាយ និងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវ អនុក្រឹត្យលេខ ០៣ របស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ៕






-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


