ព័ត៌មានជាតិ
រដ្ឋបាលរាជធានី បន្តចុះស្តារប្រព័ន្ធលូជាអាទិភាពនៅក្នុងភូមិសាស្ត្រខណ្ឌ៧មករា ប្រវែងជាង៣ពាន់ម៉ែត្រ
រដ្ឋបាលរាជធានីភ្នំពេញ បន្តចុះស្តារប្រព័ន្ធលូ ជាអាទិភាពនៅក្នុងភូមិសាស្ត្រខណ្ឌ៧មករា ធ្វើយ៉ាងណាការពារការកុំឱ្យមានដក់លិចទឹកភ្លៀង លើផ្លូវសំខាន់ៗ ក្រោយពីសកម្មភាពស្តារប្រព័ន្ធលូ និងសម្អាតទរទឹកភ្លៀង នៅភូមិសាស្ត្រខណ្ឌកណ្ដាលក្រុងបានអនុវត្តជាបន្តបន្ទាប់ ហើយខណ្ឌ៧មករាបន្ទាប់ពីខណ្ឌចំការមននិងខណ្ឌដូនពេញ។

នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦នេះ លោក ឯក ឃុនដឿន អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំក្រុមការងារ ចុះស្តារប្រព័ន្ធលូ ដើម្បីកាយភក់ និងសំរាម ដែលអាចធ្វើឱ្យរាំងស្ទះដល់លំហូរទឹកភ្លៀង ដែលចាប់ផ្តើមពីចំណុចផ្លូវលេខ២១១ និងទៅកាន់ផ្លូវសំខាន់ៗជាច្រើនទៀត ដូចជាផ្លូវលេខ២១៥, ផ្លូវលេខ១៨២, ប្រមាណជា ៣.២៣៤ម៉ែត្រ នៃខណ្ឌ៧មករា ដែលជាខណ្ឌអទិភាព និងស្ថិតនៅកណ្តាលរាជធានីភ្នំពេញ។


ក្នុងឱកាសនោះ ឯក ឃុនដឿន បានឱ្យក្រុមការងារ អនុវត្តតាមការណែនាំរបស់លោកអភិបាលរាជធានីភ្នំពេញ ដែលបានណែនាំឱ្យយកចិត្តទុកដាក់ ចំពោះផ្លូវណា ឬតំបន់ណាដែលចាំបាច់ ត្រូវធ្វើការស្តារភ្លាមៗ ដើម្បីធានាថា ប្រព័ន្ធលូមិនរាំងស្ទះកាកសំណល់ និងសំរាម សំដៅបើកមុខលូឱ្យស្អាតល្អ និងធ្វើឱ្យលំហូរទឹកភ្លៀងអាចហូរចេញបានលឿន ។
ក្នុងនោះដែរ ឯក ឃុនដឿន ក៏បានឱ្យក្រុមការងារឆែកមើលតាមប្រព័ន្ធលូ ដែលមិនទាន់មានការតភ្ជាប់បង្ហូរចេញត្រូវតភ្ជាប់ ខណៈបណ្តាញលូណាដែលមិនទាន់បើកមុខធំ ក៏ត្រូវបើកឱ្យអស់ ដោយសារស្ថានីយបូមទឹកមួយចំនួន បានសាងសង់រួចរាល់ អាចធានាដល់លំហូរទឹកភ្លៀងបានហើយ។


ឆ្លៀតក្នុងឱកាសនោះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ មេត្តាកុំចាក់សាប រៀបការូឡាលើគម្របលូ និងយកដីចាក់បិទលូផងដែរ ។សម្រាប់យុទ្ធនាការស្ដារលូ អណ្ដូងលូ កាយភក់ និងសំរាម ក្នុងខណ្ឌកណ្ដាលក្រុងទាំង៥នេះជាផែនការរបស់រដ្ឋបលរាជធានីភ្នំពេញហើយការងារទាំងនេះធ្វើឡើងក្រោមការយកចិត្តទុកដាក់ពីលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងផែនការត្រៀមរំដោះជំនន់ទឹកភ្លៀង ដេីម្បី បញ្ចៀសការជន់លិចផ្ទះសម្បែងនិងហេដ្ឋារចនាសម្ព័ន្ធនានាក្នុងរដូវវស្សានេះ។


គួរបញ្ជាក់ដែរថា សកម្មភាពចុះស្តារ និងកាយភក់ យកសំរាម ចេញពីបណ្តាញលូ ក្នុងខណ្ឌ៧មករានាពេលនេះ គឺជាការពង្រីកសកម្មភាពស្តារនិងកាយភក់ និងសំរាម បន្តពីខណ្ឌសំខាន់ៗផ្សេងៗ ជាពិសេសខណ្ឌដែលនៅកណ្តាលរាជធានីភ្នំពេញទាំង៥តែម្តង ពោលរដ្ឋបាលរាជធានីភ្នំពេញ បានអនុវត្តចំពោះខណ្ឌដូនពេញ, ខណ្ឌចំការមន និងខណ្ឌ៧មករា ជាខណ្ឌទី៣ផងដែរ។
ក្នុងប្រតិបត្តិការចុះស្តារលូ និងកាយភក់យកសំរាមចេញពីប្រព័ន្ធលូនេះ ធ្វើឡើងដោយមានគ្រឿងចក្រជាច្រើនគ្រឿង ពីរដ្ឋបាលរាជធានីនិងពីមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ៕ អត្ថបទ៖ ស្រីរ័ត្ន



-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


