Connect with us

សន្តិសុខសង្គម

នគរបាលព្រហ្មទណ្ឌកម្រិតស្រាល នាំខ្លួនជនសង្ស័យ២៤នាក់ មកបង្ហាញមុខ ពាក់ព័ន្ធករណី វាយប្លន់ និង ហិង្សាដោយចេតនា

បានផុស

នៅ

ជនសង្ស័យជាមុខសញ្ញាវាយប្លន់ និងជាក្មេងទំនើងបង្កហិង្សា អុកឡុកក្នុងភូមិសាស្រ្ដរាជធានីភ្នំពេញ ត្រូវបាននគរបាលព្រហ្មទណ្ឌរាជធានី ឃាត់បានចំនួន២៤នាក់ យកមកបង្ហាញមុខជាសាធារណៈ ការបង្ហាញមុខនេះធ្វើឡើងកាលពីវេលាម៉ោង ០៩ព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ ជនសង្ស័យទាំង ២៤នាក់ ក្នុងនោះភាគច្រើនមានវ័យត្រឹម តែ ១៥-១៦ឆ្នាំតែប៉ុណ្ណោះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមការបញ្ជាក់ពីនគរបាលជំនាញបានអោយដឹងថា កាលពីថ្ងៃទី១២ និងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល បានឃាត់ខ្លួនជនសង្ស័យសរុបចំនួន២៤នាក់ ពាក់ព័ន្ធនិងបទល្មើស ០២ ករណី រួមមានករណីទី០១ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ព្រួតគ្នាយកដុំថ្ម គប់ គ្នាទៅវិញទៅមក បណ្តាលឲ្យរងការខូច ខាតម៉ូតូចំនួន ០១គ្រឿង) ប្រព្រឹត្តនៅចំណុចមុខសំណង់មិនរៀបរយ ផ្លូវ៦០ម៉ែត្រ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង០១ និង៥៧ នាទី (ជាក្រុមក្មេងទំនើង) ,

ករណីទី០២ ហិង្សាដោយចេតនា (យកមួកសុវត្ថិភាព ពណ៌ខៀវ គប់ ទៅលើជនរងគ្រោះត្រូវចំខ្នង) ប្រព្រឹត្តនៅចំណុច ហាងស៊ុបខ្យង ផ្លូវបេតុង ភូមិឫស្សីស្រស់ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែក ក្កដា ឆ្នាំ២០២៦ វេលាម៉ោង ២៣ និង ៥២ នាទី (ក្រុមក្មេងទំនើងឈ្មោះកោះប្រាក់(KB) ។

នគរបាលបន្តថា ក្រុមក្មេងទំនើងទាំង ២ក្រុមខាងលើនេះ ជាមុខសញ្ញាវាយប្លន់ និងជាក្មេងទំនើងបង្កហិង្សា អុកឡុក ភូមិសាស្រ្តរាជធានីភ្នំពេញផងដែរ ។

បច្ចុប្បន្ន សមត្ថកិច្ចបានកសាងសំណុំរឿង ដើម្បីបញ្ជូនជនសង្ស័យទាំង ២៤នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់ ៕ អត្ថបទ ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម