សន្តិសុខសង្គម
ក្មេងទំនើង២នាក់ជិះម៉ូតូលើសល្បឿនកំណត់ និងបង្ហោះម៉ូតូ ត្រូវសមត្ថកិច្ចស្រុកកោះសូទិនហៅធ្វើការអប់រំណែនាំ
អនុវត្តតាមបទបញ្ជាដ៏មុឺងម៉ាត់របស់ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និង លោកឧត្ដមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម អំពីការបន្តអនុវត្ដវិធានការក្ដៅ បង្ក្រាបមុខសញ្ញាក្មេងទំនើង ដោយគ្មានការលើកលែង។

កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក យ៉ិល សុផាន់ អធិការនគរបាលស្រុកកោះសូទិន បានចាត់កម្លាំងអធិការដ្ឋាន និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមហាលាភ ចុះល្បាត និងត្រួតពិនិត្យអាវុធជាតិផ្ទុះ ដឹកនាំដោយលោក វរសេនីយ៍ទោ គួយ ភារី អធិការរងទទួលដឹកនាំផែនការងារសណ្ដាប់ធ្នាប់សាធារណ: នៅចំណុចគោលដៅស្ពានព្រែកសណ្ដាយ ស្ថិតនៅភូមិដំណាក់ព្រីងកើត ឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម។ ជាលទ្ធផល នៅវេលាម៉ោង១៦នឹង៣៥នាទី ត្រូវបានកម្លាំងសមត្ថកិច្ចបានធ្វើការឃាត់មុខសញ្ញាបានចំនួន២នាក់ ដោយជិះម៉ូតូ ម៉ាក Wave ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរ ដោយឈ្មោះ ពៅ លីហ័រ ភេទ ប្រុស អាយុ ១៤ឆ្នាំ រស់នៅភូមិកោះចិនលើ ឃុំកំពង់រាប និងអ្នករួមដំណើរ ឈ្មោះ ហុង ស៊ីវឡុង ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិទួលក្តុល ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម។


ក្រុមក្មេងទំនើង ដែលបានធ្វើសកម្មភាពជិះម៉ូតូលើសល្បឿនកំណត់ និងបង្ហោះម៉ូតូ នៅតាមដងផ្លូវ ក្នុងភូមិសាស្ត្រឃុំមហាលាភ ស្រុកកោះសូទិន ទាំង២រូបនេះ បានធ្វើកិច្ចសន្យាអប់រំ និងបានកោះហៅអាណាព្យាបាលមកធានា ដើម្បីយកទៅអប់រំណែនាំបន្ត និងអនុញ្ញាតឱ្យវិលត្រឡប់ទៅផ្ទះវិញ ដោយឡែកម៉ូតូដកហូត ដើម្បីរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកោះសូទិនជាបណ្ដោះអាសន្ន តាមបញ្ជាលោក កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម៕ អត្ថបទនិងរូបភាព៖ឡេក ចាន់ពេជ្រ



-
កីឡា៨ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


