Connect with us

សន្តិសុខសង្គម

នគរបាលព្រហ្មទណ្ឌរាជធានី ស្រាវជ្រាវឃាត់ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណី ឃាតកម្មលើគ្រូពេទ្យស្រីជាជនជាតិចិន

បានផុស

នៅ

កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌកម្រិតធ្ងន់ និងស្រាល ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលជាប់ពាក់ព័ន្ធករណី ឃាតកម្ម (រំលោភសម្លាប់) លើ ស្រ្តីគ្រូពេទ្យជនជាតិចិនម្នាក់នៅក្នុងបុរីកួរស្រូវ២ ក្នុងមូលដ្ឋានខណ្ឌដង្កោ ។ ប្រតិបត្តិការឃាត់ខ្លួននេះដែរបានធ្វើឡើងកាលពីល្ងាចថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ នៅក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ពាក់ព័ន្ធករណីឃាតកម្មលើគ្រូពេទ្យស្រីជនជាតិចិន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនសង្ស័យ ឈ្មោះ អ៊ឹង ឃាង អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ និងមានទីលំនៅក្បែរកន្លែងកើតហេតុ។

តាមការបញ្ជាក់នគរបាលបានអោយដឹងថា ប្រតិបត្តិការបង្រ្កាបនេះបានធ្វើឡើងក្រោមការបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ និងកម្រិតស្រាល បានសហការជាមួយកម្លាំងព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បើកការស៉ើបអង្កេត ជុំវិញទីតាំងកើតហេតុ ដើម្បីកំណត់មុខសញ្ញាអោយបានច្បាស់។

ប្រភពដដែលបន្តថា បន្ទាប់ពីស្រាវជ្រាវអស់រយៈពេលជាច្រើនម៉ោង នគរបាលជំនាញ បានដឹងពីទីតាំងលាក់ខ្លួនរបស់ ជនសង្ស័យ ។ ភ្លាមៗ កម្លាំងក៏ចុះទៅកាន់ទីតាំងរបស់ជនសង្ស័យ ឃាត់យកមកអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីសាកសួរផងដែរ ។

បច្ចុប្បន្ន ជនសង្ស័យខាងលើត្រូវបានឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលដង្កោ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។

គួររំលឹកផងដែរថា នាវេលាម៉ោង ១២ថ្ងៃត្រង់ថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០២៦ នៅចំណុចបន្ទប់ពិនិត្យពិគ្រោះព្យាបាលជំងឺ ផ្ទះលេខ១៤ ផ្លូវជាតិលេខ២ បុរីពិភពថ្មីកួរស្រូវ២ ស្ថិតនៅភូមិស្រីស្នំ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ មានករណីដ៏រន្ធត់មួយ កើតឡើងភ្ញាក់ផ្អើលពលរដ្ឋ នៅជិតខាង ពាក់ព័ន្ធករណីឃាតកម្ម សម្លាប់ស្រ្តីជនជាតិចិន និងជាគ្រូពេទ្យ ត្រូវបានជនសង្ស័យ ធ្វើសកម្មភាពចាក់សម្លាប់ យ៉ាងឃោរឃៅ ហើយរំលោភតាមក្រោយ៕ អត្ថបទ ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម