Connect with us

សន្តិសុខសង្គម

ប្រើពេលតែជាង ៤ម៉ោងប៉ុណ្ណោះ! សមត្ថកិច្ចខណ្ឌឫស្សីកែវ ចាប់ខ្លួនជនសង្ស័យបំបែករឿងក្តីឃាតកម្ម

បានផុស

នៅ

សមត្ថកិច្ចជំនាញព្រហ្មទណ្ឌខណ្ឌឫស្សីកែវ ស្រាវជ្រាវរយៈពេលជាង៤ម៉ោង តាមចាប់ជនសង្ស័យដែល យកកាំបិតបន្លែ ចាក់ទៅលើជនរងគ្រោះជាច្រើនកាំបិត បណ្តាលអោយស្លាប់លើថ្លុកឈាម។ ការឃាត់ខ្លួននេះដែរបានធ្វើឡើង កាលពីវេលាម៉ោង០២ និង៣០នាទីថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០២៦ នៅចំណុចផ្លូវបេតុង ភូមិក្រោលគោ សង្កាត់គីឡូមែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនសង្ស័យឈ្មោះ លន់ ចិត្រា ភេទប្រុស ជនជាតិខ្មែរ អាយុ២៤ឆ្នាំ មុខរបរកម្មករ ស្នាក់នៅភូមិក្រោលគោ សង្គាត់គីទ្បូម៉ែត្រលរខ៦ ខណ្ឌឬស្សីកែវ  រាជធានីភ្នំពេញ ។

តាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការខណ្ឌឫស្សីកែវ បានអោយដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និង តាមការណែនាំពី លោកវរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានបញ្ជាអោយលោក ដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ចុះស្រាវជ្រាវជាបន្ទាន់ជុំវិញទីតាំងកើតហេតុ ដើម្បីកំណត់មុខសញ្ញាយក ផ្តន្ទាទោស។

ប្រភពដដែលបន្តថា រហូតមកដល់វេលាម៉ោង ០២រំលងអាធ្រាត្រឈានចូលថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០២៦ សមត្ថកិច្ចបានរកឃើញនៅទីតាំងលាក់ខ្លួនរបស់ជនសង្ស័យ នៅចំណុចភូមិក្រោលគោ សង្គាត់គីទ្បូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ និងឃាត់ខ្លួនរួមវត្ថុតាងយកមកកាន់អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីសាកសួរ។

បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវនគរបាលខណ្ឌឫស្សីកែវ ឃុំខ្លួនជាបណ្តោះអាសន្ន ដើម្បីកសាងសំណុំរឿង តាមនីតិវិធីច្បាប់។

គួរបញ្ជាក់ផងដែរថា កាលពីវេលាម៉ោង ១០ និង២០នាទីយប់ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ ស្ថិតតាមបណ្ដោយ ផ្លូវលំជាប់ច្រាំងទន្លេ ភូមិក្រោលគោ ក្រុម៣ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ មានជនសង្ស័យម្នាក់ បានធ្វើសកម្មភាពចាប់ជនរងគ្រោះពីក្រោយ រួចយកកាំបិតចិតបន្លែ ចាក់ជាច្រើនកន្លែង បណ្តាលអោយជនរងគ្រោះស្លាប់បាត់បង់ជីវិត។ ភ្លាមៗជនសង្ស័យបានរត់គេចខ្លួនបាត់ស្រមោល។ បន្ទាប់ពីសមត្ថកិច្ចមូលដ្ឋានបានចុះ ដល់ទីតាំងកើតហេតុរួចធ្វើការ ស៊ើបសួរពលរដ្ឋ និង ទាក់ទងទៅជំនាញ កោលស្យវិច័យមកត្រួតពិនិត្យ សាកសព រួចប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕ អត្ថបទ ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម