សន្តិសុខសង្គម
បុរសម្នាក់ឆក់ត្រី ភ្លាត់ស្នៀត ឆក់ស្លាប់ខ្លួនឯង
បុរសម្នាក់ បានឆ្លងចរន្តអគ្គិសនី ឆក់ស្លាប់ខ្លួនឯង ខណៈកំពុងឆក់ត្រី តាមវាលស្រែ។ ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២១ វេលាម៉ោង ៧ និង ៤០នាទីព្រឹក នៅចំណុចជាប់ភ្លឺ ស្ថិតនៅភូមិតានូ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ ឡេង លុច ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរនេសាទ មានទីលំនៅភូមិតានូ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។
សាក្សីបានឲ្យដឹងថា នៅថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២១ វេលាម៉ោង ១០ និង ៣០នាទីយប់ ជនរងគ្រោះ បានរៀបចំឧបករណ៍ សម្រាប់ឆក់ត្រីដូចរាល់ដង។ លុះដល់ថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២១ វេលាម៉ោង ៧និង ៤០នាទីព្រឹក មានប្រជាពលរដ្ឋ បានប្រទះឃើញមនុស្សស្លាប់ដោយឆក់ត្រី ក៏រាយការណ៍មកសមត្ថកិច្ច។
បន្ទាប់ពីទទួលបានព័ត៌មានភ្លាម សមត្ថកិច្ចផ្នែកពិនិត្យកន្លែងកើតហេតុស្រុក បានសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍គ្រូពេទ្យមណ្ឌលសុខភាពឃុំ ក្រុមប្រឹក្សាឃុំ លោកមេភូមិ និងក្រុមគ្រួសារ សពបានធ្វើការពិនិត្យសាកសពឃើញថា ជនរងគ្រោះ បានរអិលជើងដួលផ្កាប់មុខ ចូលទៅក្នុងទឹកដោយដៃស្ដាំ ច្របាច់ប្រដាប់ឆក់ត្រីជាប់ ទើបបណ្ដាលឲ្យស្លាប់។ ក្នុងនោះពុំមានស្លាកស្នាមអ្វី គួរឲ្យកត់សំគាល់ឡើយ។ សពបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ៖ ឆៃ យ៉ា


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


