Connect with us

សន្តិសុខសង្គម

កងកម្លាំងល្បាតរឹបអូសឧបករណ៍ឆក់ខុសច្បាប់តាមដងទន្លេមេគង្គស្ទឹងត្រែង

បានផុស

នៅ

ឧបករណ៍ឆក់ត្រីមួយសម្រាប់ត្រូវបានកម្លាំងល្បាត អភិរក្សត្រីមេពូជប្រទះឃើញលើទូកនៅមាត់កំពង់ទឹកទន្លេមេគង្គ រៀបចំចុះធ្វើសកម្មភាពឆក់ត្រូវបានក្រុមអភិរក្សធ្វើការរឹបអូសយកមករក្សាទុក និងបានស្រាវជ្រាវឱ្យម្ចាស់មកទទួលខុសត្រូវចំពោះសម្ភារល្មើសច្បាប់នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ចាន់ ធឿង មន្ត្រីឧទ្យានុរក្សផ្នែកបរិស្ថានបានបញ្ចាក់ថា៖ ទូកមួយគ្រឿងនេះត្រូវបានក្រុមអភិរក្សប្រទះឃើញនៅព្រលប់ថ្ងៃទី ២២ ខែសីហា នៅចំណុចកោះកាងក្នុងភូមិសាស្ត្រ ភូមិកោះខនឌិន សង្កាត់សាមគ្គី ក្រុងខេត្តស្ទឹងត្រែង។

លោកបន្តថា៖ នៅលើទូកមានសម្ភារឧបករណ៍ឆក់០១ មួយគ្រឿង ម៉ាស៊ីនមួយគ្រឿង ក្បាលឆក់ ១ អាគុយ ៤០ អំពែ១ ដែលបម្រុងធ្វើសកម្មភាពឆក់ត្រីនៅដងទន្លេមេគង្គ។

លោកបន្តថា៖ ក្រោយពីសមត្ថកិច្ចប្រទះឃើញឧបករណ៍ឆក់ត្រីខុសច្បាប់មួយសន្ទុះ ក្រោយមកក៏មានបុរសឈ្មោះ ទៀង យ៉ន អាយុ ៦០ឆ្នាំ រស់នៅ ភូមិកោះខនឌិន សង្កាត់សាមគ្គីជា ម្ចាស់ទូកចុះមកហើយក្រុមការងារអភិរក្សក៏បានហៅនាំមកស្នាក់ការកោះត្រែង។

មន្ត្រីបានសួរនាំ និងបានអប់រំណែនាំ ហើយឱ្យធ្វើកិច្ចសន្យា និងឱ្យត្រឡប់ទៅផ្ទះវិញសិន ចំណែកវត្ថុតាង មានទូក និងសម្ភារពាក់ព័ន្ធដកហូតយកមករក្សាទុកនៅស្នាក់ការងកោះត្រែងជាបណ្តោះអាសន្នដើម្បីសុំកិច្ចសហការពីថ្នាក់ដឹកនាំ និងឈានទៅអនុវត្តនិតិវិធី។

សូមបញ្ចាក់ថា៖ ក្នុងរយៈពេលចុះល្បាតក្នុងរដូវបិទនេសាទនេះ សមត្ថកិច្ចបានល្បាតជួបជនសង្ស័យប្រើឧបករណ៍ឆក់ត្រី សម្ភារល្មើសច្បាប់ជាច្រើនប្រភេទ ត្រូវបានរឹបអូស និងបានប្រដេញគ្នាតាមទូក ហើយជនសង្ស័យបានរត់ចោល ឧបករណ៍​គេចខ្លួនបាត់តែម្តង៕

អត្ថបទ៖ ងិនលីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម