សន្តិសុខសង្គម
ឃុំខ្លួនជនសង្ស័យ ៣ នាក់ដាក់ពន្ធនាគារ ពាក់ព័ន្ធបទល្មើសនេសាទខុសច្បាប់
លោកស្រី ទេព សុធាវី ចៅក្រមស៉ើបសួរនៃសាលាដំបូងខេត្តក្រចេះបានចេញដីកាបង្គាប់ឲ្យឃុំខ្លួនជនសង្ស័យ ៣ នាក់ ដាក់ពន្ធនាគារ ពាក់ព័ន្ធបទល្មើសនេសាទខុសច្បាប់ ដោយប្រើឧបករណ៍ឆក់ត្រី ដែលជាបទល្មើសព្រហ្មទណ្ឌ។

ជនសង្ស័យទាំង ៣ នាក់ ត្រូវបានកម្លាំងរដ្ឋបាលជលផលមេគង្គ និងកម្លាំងផ្នែករដ្ឋបាលជលផលព្រែកប្រសព្វ សហការជាមួយនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តក្រចេះ ឃាត់ខ្លួនបានកាលពីល្ងាចថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣នេះ ក្នុងប្រតិបត្តិការណ៍ចុះបង្ក្រាបបទល្មើសនេសាទ នៅតាមដងព្រែកឆ្លូង ស្ថិតក្នុងភូមិប្រមា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ។
ជនសង្ស័យទាំង ៣ នាក់ដែលត្រូវបានឃាត់ខ្លួន ទី១៖ឈ្មោះ ចី ឡី អាយុ ៤២ឆ្នាំ រស់នៅភូមិស្រែសោមចាស់ ឃុំកំពាន់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ, ទី២៖ឈ្មោះ យ៉េង ផល្លា អាយុ២៨ឆ្នាំ និងទី៣៖ឈ្មោះ នឿន ណាត់ អាយុ២៨ឆ្នាំ អ្នកទាំងពីររស់នៅ ភូមិប្រមា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ។

លោក បែន ប៊ុណ្ណារ៉ាវុធ នាយផ្នែករដ្ឋបាលជលព្រែកប្រសព្វបានឲ្យដឹងថា ក្នុងប្រតិបត្តិការបង្រ្គាបទល្មើសនេសាទ កម្លាំងចម្រុះបានដកហូតឧបករណ៍នេសាទឆក់ចំនួន ១៣ គ្រឿង អាគុយ 12 វុល 40 អំពារ ចំនួន ១៣គ្រឿង, កន្រ្តងដងត្រី ចំនួន ៣ គ្រឿង, ទ្រុងដាក់ត្រី ចំនួន ៦គ្រឿង និងកន្រ្ទកដាក់ត្រី ចំនួន ៥ គ្រឿង។
លោកនាយផ្នែកបន្តទៀតថា ក្រុមអ្នកឆក់ទាំងហ្វូង នៅពេលកម្លាំងសមត្ថកិច្ចចុះទៅដល់ពួកគេបោះឧបករណ៍ឆក់ចោលរត់យករួចខ្លួនតែម្ដង ហើយកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ជនសង្ស័យបានតែចំនួន៣នាក់ប៉ុណ្ណោះ៕
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


