សន្តិសុខសង្គម
បុរសម្នាក់ឆក់ចរន្តអគ្គិសនីស្លាប់នៅក្នុងរោងចក្រKKN4
កោះកុង ៖ បុរសម្នាក់បម្រើការងារផ្នែកកាន់ឃ្លាំងនៅរោងចក្រKKN4 ក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្ត កោះកុង បានស្លាប់ដោយការឆក់ចរន្តអគ្គិសនីប៉ះនឹងកង្ហារ អំឡុងពេលពិសារបាយរួចទៅសម្រាកលេងមុនចូលធ្វើការងារបន្ត។
បុរសដែលស្លាប់នៅកន្លែងបម្រើការងារនោះ ត្រូវបានគេស្គាល់អត្តសញ្ញាណថា ឈ្មោះ ផុន នីម អាយុ២៤ឆ្នាំ ទីលំនៅដ្ឋានភូមិស្មាច់មានជ័យ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
លោក អ៊ុង គង្គា ប្រធានសាខាបេឡាសន្តិសុខសង្គមខេត្តកោះកុង ឱ្យដឹងនៅល្ងាចថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២នេះថា គ្រោះថ្នាក់ឆក់ចរន្តអគ្គិសនី កើតឡើងនៅម៉ោង១២រសៀល ដំបូងឡើយក្រុមកម្មករ បុគ្គលិកបានឈប់សម្រាកទៅទទួលទានអាហារពេលថ្ងៃត្រង់ដូចថ្ងៃធម្មតា ក្នុងចំណោមកម្មករ បុគ្គលិក ជាច្រើននាក់នោះ ក្រោយបាយរួចបុរសឈ្មោះ ផុន នីម ក៏ធ្វើដំណើរត្រឡប់ទៅកន្លែងមុនគេ ដើម្បីសម្រាកលេងយកកម្លាំងមុនបន្តការងារទៀត។
លោក អ៊ុង គង្គា ពន្យល់ទៀតថា ក្បែរកន្លែងសម្រាកមានកង្ហារបញ្ឈរ១គ្រឿង ដោយកង្ហារកំពុងបក់ខ្យល់នោះបក់មិនដល់ខ្លួន ក៏ងើបទៅចាប់កាន់ប៉ះបង្វិលកង្ហារឲ្យមកចំខ្លួន ភ្លាមនោះត្រូវភ្លើងអគ្គិសនីឆក់ដួលទៅក្រោយតែម្តង។ ដោយតាមការសន្និដ្ឋានបឋម គឺបណ្តាលមកពីការឆក់ខ្សែភ្លើងពិតប្រាកដមែន។

បើតាមលោកប្រធានសាខាបេឡាសន្តិសុខសង្គមខេត្តកោះកុង លោកកំពុងតម្រូវឱ្យក្រុមហ៊ុនរោងចក្រ និងក្រុមគ្រួសារជនរងគ្រោះ រៀបចំរបាយការណ៍កំណត់ហេតុមួយអំពីគ្រោះថ្នាក់ការងារមកកាន់រូបលោក ដើម្បីផ្តល់សំណងជាថវិកាចំនួន៤លានរៀលសម្រាប់ធ្វើពិធីបុណ្យសពតាមប្រពៃណី។ករណីស្លាប់កម្មករ បុគ្គលិក ស្លាប់ដោយសារតែឆ្លងចរន្តអគ្គិសនីជាដំបូងហើយដែលមិនធ្លាប់កើតមាននៅក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តកោះកុង។
កម្ពុជាថ្មី ពុំអាចសុំការទាក់ទងបានទេ ទៅកាន់មន្ត្រីរដ្ឋបាលរោងចក្រKKN4 ដើម្បីពន្យល់បកស្រាយបំភ្លឺបន្ថែមពីករណីស្លាប់កម្មករ បុគ្គលិករបស់ខ្លួនថា តើស្លាប់ដោយករណីអ្វីឱ្យប្រាកដ ហើយដំណោះស្រាយបែបម៉េចដែរ តែឈ្មោះ ចិត្រ បានលើកនិយាយបានបន្តិចបិទទៅវិញគាប់ជួនឮសម្លេងមេក្រូភ្លេងពិណពាទ្យផង។
លោក យក់ សង្វាត ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកោះកុង ថ្លែងថា លោកពុំទាន់បានទទួលព័ត៌មានលម្អិតយ៉ាងណានៅឡើយទេ ដោយរង់ចាំរបាយការណ៍ពីក្រុមការងារសុវត្ថិភាពរបស់រោងចក្របង្ហាញមកឱ្យ។ ប្រសិនបើមានគ្រោះថ្នាក់ការងារខុសលក្ខណៈបច្ចេកទេសបែប លោកនឹងជំរុញឱ្យថៅកែរោងចក្រចាំបាច់សម្របសម្រួលដោះស្រាយតាមច្បាប់ការងារ។
លោក យក់ សង្វាត អះអាងថា ពាក់ព័ន្ធនឹងការងាររៀបចំបច្ចេកទេសនេះ មន្ទីរតែងអប់រំណែនាំជាប្រចាំដល់ក្រុមការងារសុវត្ថិភាពរបស់ក្រុមហ៊ុនរោងចក្រ។ អ្វីដែលការអនុវត្តជាក់ស្តែងស្ថិតនៅលើតំណាងគ្រប់គ្រងរោងចក្រផ្ទាល់ រួមមាន៖បំពង់ពន្លាត់អគ្គិសនី មន្ត្រីសុខាភិបាលសង្គ្រោះបន្ទាន់ ស្លាកសញ្ញាបង្ហាញច្រកចេញចូល ជាដើម។ តែទោះយ៉ាងណា មន្ទីរការងារ គ្មានសិទ្ធិត្រួតពិនិត្យបច្ចេកទេសពីប្រព័ន្ធសុវត្ថិភាពរបស់ពួកគេនោះឡើយ៕
អត្ថបទ ៖ សិរីវឌ្ឍនៈ


-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ