សន្តិសុខសង្គម
យកឧបករណ៍ទៅឆក់ត្រី ភ្លាត់ស្នៀតឆក់ខ្លួនឯងស្លាប់
បុរសម្នាក់ក្រោយពីទំនេរពីការងារឆ្លៀតរកម្ហូបដោយយកឧបករណ៍ឆក់ត្រីទៅឆក់នៅក្នុងត្រពាំងមួយកន្លែងបែជាភ្លាត់ស្នៀតឆក់ខ្លួនឯងស្លាប់ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៨និង៣០នាទី ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចទឹកបឹង ក្នុងបរិវេណអតីតទីលានប្រណាំងរថយន្ត ភូមិតាភេម សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។

សពនរងគ្រោះឈ្មោះ ប៊ូ ម៉ាណា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរនៅផ្ទះ ទីលំនៅភូមិត្រពាំងទឹម ឃុំស្ដើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ ស្នាក់នៅបន្ទប់ជួលសង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ មានប្រពន្ធឈ្មោះ ឌឿន អែម ភេទស្រី អាយុ២៣ឆ្នាំ ។
តាមស្តីប្រពន្ធជនរងគ្រោះបានឱ្យដឹងថា នៅមុនពេលកេីតហេតុប្តីរបស់គាត់បានរៀបចំឧបករណ៍ឆក់ត្រី ចុះទៅក្នុងទឹកបឹង ដូចសព្វមួយដង ពេលកំពុងតែឆក់ត្រីស្រាប់បាត់មិនឃើញពន្លឺពិលដែលប្ដីគាត់ពាក់នៅលេីក្បាល ទើបគាត់បញ្ចាំងពិលមើលឃើញប្ដីគាត់ផ្កាប់មុខក្នុងទឹក ទើបរត់មកផ្លូវស្រែកហៅឱ្យអ្នកភូមិជួយ។ បន្ទាប់មកក៏មានអ្នកជិតខាងមកជួយទាញប្ដីគាត់ឡើងគោកធ្វើចលនាសង្គ្រោះ រួចដឹកមកមន្ទីរពេទ្យ។ ពេលមកដល់គ្រូពេទ្យពិនិត្យប្រាប់ថា ប្ដីរបស់គាត់បានស្លាប់បាត់ទៅហើយ ទេីបរាយការណ៍ទៅសមត្ថកិច្ចតែម្តង។

យោងតាមការពិនិត្យកន្លែងកើតហេតុ និងការបញ្ជាក់ពីលោកវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន បានបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារឆក់ចរន្តអគ្គិសនី៕
អត្ថបទ៖ សុខា



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


