សន្តិសុខសង្គម
ក្រឡាប់ទូក.ដ ស្លាប់អ្នកបូជាសពម្នាក់ ខណៈខ្យល់បក់ខ្លាំងពេលកំពុងឆ្លង
បុរសជាម្ចាស់រថយន្ដដឹកសម្ភារៈបូជាសព (មេន) បានលង់ទឹកស្លាប់ ខណៈបើករថយន្ដឡើងទូក.ដ ដើម្បីឆ្លងទៅត្រើយម្ខាង តែត្រូវខ្យល់បក់បោកបណ្ដាលឲ្យក្រឡាប់ទូក.ដ ពេលឆ្លងជិតដល់ត្រើយ។
ករណីនេះបានកើតឡើងកាលពីវេលាម៉ោង០៥និង៣០នាទីព្រឹក ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចស្ទឹងក្រោយវត្តទួលស្លែង ស្ថិតនៅក្នុងភូមិទួលស្លែង ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្ដាល។
ជនរងគ្រោះមានឈ្មោះ គីម ស៊ឹង ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកផ្អាវ ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរសង់មេនបូជាសព ។

សមត្ថកិច្ចបានឲ្យដឹងថា នៅវេលាម៉ោងកើតហេតុ មានរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2X-3530 ដឹកសម្ភារៈសម្រាប់បូជាសព(មេន) បើកឡើងទូក.ដ ដើម្បីឆ្លងទៅត្រើយម្ខាង(ពីភូមិត្រឡោកបែក ទៅភូមិទួលស្លែង) ពេលទូក.ដ ឆ្លងជិតដល់ត្រើយ ស្រាប់តែមានខ្យល់បក់ខ្លាំង ធ្វើឲ្យទូក.ដរេចង្កូតទៅទិសខាងលិច ហើយក្រឡាប់លិច បណ្តាលឲ្យបុរសជាអ្នកបើកបររថយន្តដឹកមេននោះ លង់ទឹកស្លាប់តែម្តង។
តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ករណីនេះ ដោយសារជនរងគ្រោះធ្វេសប្រហែស ខ្វះការប្រុងប្រយ័ត្ន មិនស្ដាប់តាមការណែនាំរបស់អ្នកបើកទូក.ដ ឲ្យរើសម្ភារៈចុះខ្លះ ព្រោះចម្លងខ្លាចក្រែងមានឧបសគ្គ តែជនរងគ្រោះមិនស្ដាប់ ហើយចចេសមិនធ្វើតាម ដោយអះអាងថា ខ្លួនប្រញាប់ទៅរៀបចំសង់មេនបូជាសពឲ្យគេ ហើយបង្ខំឲ្យអ្នកបើកទូក.ដ ចេញដំណើរទើបគ្រោះថ្នាក់បែបនេះ។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការស្រង់យកមធ្យោបាយ និងសពជនរងគ្រោះឡើងគោក ដោយប្រើពេលអស់រយៈពេល៨ម៉ោង គិតត្រឹម៧ព្រឹក រហូតដល់១៤និង០០នាទីរសៀលថ្ងៃដដែល ទើបរួចរាល់។
សមត្ថកិច្ចបញ្ជាក់ថា ករណីនេះប្រពន្ធសពជនរងគ្រោះមិនប្ដឹងផ្ដល់ទាមទារលើភាគីណាទេ ដោយសារប្ដីខ្លួនធ្វេសប្រហែសដោយខ្លួនឯង។ ណាមួយទូកដជារបស់វត្ត ចម្លងមិនបង់ប្រាក់ គឺសម្រាប់ចម្លងប្រជាពលរដ្ឋទៅមកតែប៉ុណ្ណោះ៕
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


