សន្តិសុខសង្គម
ឆ្លងចរន្តអគិ្គសនីឆាបឆេះផ្ទះប្រជាពលរដ្ឋជាន់ទី២ ផ្អើលទាំងព្រឹក នៅបុរីពិភពថ្មី ខណ្ឌសែនសុខ
ភ្ញាក់ផ្អើលទាំងព្រឹក នៅបុរីពិភពថ្មី ខណ្ឌសែនសុខ ករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ នៅជាន់ទី២ កាលពីវេលា ៦ និង ៥០ នាទី ជាសំណាងល្អមិនបង្កគ្រោះថ្នាក់ដល់អ្នកណាម្នាក់។ករណីអគ្គិភ័យនេះ បានកើតឡើងថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០២១ ស្ថិតចំណុច ផ្ទះល្វែងក្នុងបុរី ពិភពថ្មី តាមបណ្តោយផ្លូវលេខ 72P ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថាឃើញមានផ្សែងហ៊ុយខ្មៅចេញពីជាន់ដំបូលផ្ទះ រួចបង្កជាអណ្ដាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ ក៏បានរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានទាក់ទៅអាជ្ញាធរការិយាល័យបង្ការនិងពន្លត់អគ្គិភ័យដើម្បីចេញរថយន្តពន្លត់អគ្គិភ័យជួយអន្តរាគមន៍។ ម្ចាស់ផ្ទះឈ្មោះ ចំរើនរាជ្ស កញ្ញា ភេទស្រី អាយុ ៣៨ ឆ្នាំ ស្នាក់នៅផ្ទះកើតហេតុ មុខរបរ លក់ដូរ។


ក្រោយទទួលបានព័ត៌មានភ្លាម រថយន្តពន្លត់អគ្គិភ័យមកដល់ទីតាំងកើតហេតុចំនួន០៧គ្រឿង ដើម្បីជួយអន្តរាគមន៍បាញ់ពន្លត់ ដោយប្រើប្រាស់រថយន្តអស់ចំនួន ០៣ គ្រឿងទើបរលត់ជាស្ថាពរ។ ក្នុងហេតុការណ៍នេះ បណ្ដាលឲ្យប្រភេទសំណង់ថ្មទំហំ ៤ ម៉ែត្រ គុណ ១៥ ម៉ែត្រ ខូចខាតសម្ភារៈឆេះដំបូលជ័រគ្របម៉ូតូអស់មួយចំនួន មូលហេតុ បណ្ដាលមកពីឆ្លងចរន្តអគិ្គសនី៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម១ សប្តាហ៍ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
កីឡា៣ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា៧ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៣ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ


