សន្តិសុខសង្គម
អគ្គិភ័យកើតឡើង ៦៧០លើក បង្កឲ្យមនុស្សស្លាប់ ១៨នាក់ នៅទូទាំងប្រទេសក្នុងឆ្នាំ ២០២១
គ្រោះអគ្គិភ័យ បានកើតឡើងចំនួន ៦៧០លើក នៅទូទាំងប្រទេស ក្នុងឆ្នាំ ២០២១ ដែលតួលេខនេះ នៅមានចំនួនតិចជាងកាលពីឆ្នាំ ២០២០ កើតឡើង ៩៣៧លើក។

លោកឧត្តមសេនីយ៍ឯក នេត វន្ថា ប្រធាននាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានលើកឡើងថា ក្នុងឆ្នាំ២០២១នេះ គ្រោះអគ្គិភ័យនៅទូទាំងប្រទេស មានការថយចុះបើធៀបទៅនឹងរយៈពេលដូចគ្នា កាលឆ្នាំ២០២០ ពោលគឺអគ្គីភ័យបានកើតឡើង ៦៧០លើក ស្លាប់មនុស្ស ១៨នាក់ និងរបួស ៣៥នាក់។ ក្នុងនោះបានបំផ្លាញផ្ទះអស់ ៤៧២ខ្នង និងតូបលក់ដូរ ២៥០តូប។ ដោយឡែក មូលហេតុ នៃគ្រោះអគ្គិភ័យទាំងនោះ កើតឡើងដោយសារឆ្លងចរន្តអគ្គិសនី ៣៩ភាគរយ បង្កដោយភ្លើងទៀនធូប ៣៨ភាគរយ និងពុំដឹងមូលហេតុ ២៨ភាគរយ។

ដើម្បីកាត់បន្ថយការបំផ្លាញដោយគ្រោះអគ្គិភ័យ លោកឧត្តមសេនីយ៍ឯក នេត វន្ថា បានជំរុញដល់ប្រជាពលរដ្ឋ ម្ចាស់សហគ្រាស អគារ ស្ថានីយប្រេងឥន្ធនៈជាដើម ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ លើការប្រើប្រាស់ចរន្តអគ្គិសនី ទុកដាក់សារធាតុងាយឆេះឲ្យមានសុវត្ថិភាព និងត្រូវបំពាក់ប្រព័ន្ធសង្រ្គោះ និងពន្លត់អគ្គិភ័យ ឲ្យបានត្រឹមត្រូវ ដើម្បីបង្ការទប់ស្កាត់គ្រោះអគ្គិភ័យជាយថាហេតុ។
លើសពីនេះទៀត លោកឧត្តមសេនីយ៍ឯក នេត វន្ថា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ និងវិស័យឯកជន គួរហ្វឹកហាត់បុគ្គលិករបស់ខ្លួន ដោយសហការជាមួយក្រុមជំនាញ ដើម្បីបង្ការ និងទប់ស្កាត់គ្រោះអគ្គិភ័យនេះ។

យោងតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ បានបង្ហាញថា នៅក្នុងឆ្នាំ ២០២០ គ្រោះអគ្គិភ័យ នៅទូទាំងប្រទេស បានកើតឡើងចំនួន ៩៣៧លើក កើនឡើង ២២០ លើក បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០១៩ ដែលអគ្គិភ័យ បានកើតឡើង ៧១៧ លើក។ ក្នុងឆ្នាំ២០២០ អគ្គិភ័យបានបណ្តាលឲ្យមនុស្សស្លាប់ ២៤ នាក់ និងរបួស ៣៦នាក់ ឆេះផ្ទះអស់ ៧០៧ ខ្នង និងតូបផ្សារ ៥៩៤ តូប៕ កម្ពុជាថ្មី
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


