សន្តិសុខសង្គម
ស្នងការក្រុង ត្រៀមកម្លាំងសន្តិសុខ ជាង ១ ពាន់នាក់ ក្នុងឱកាសបុណ្យចូលឆ្នាំសាកល
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនឹងដាក់ពង្រាយកម្លាំងសមត្ថកិច្ចប្រមាណជាង ១ ពាន់នាក់ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ នៅក្នុងឱកាសបុណ្យចូលឆ្នាំសកលខាងមុខនេះ។

បើតាមលោកវរសេនីយឯក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានមានប្រសាសន៍នៅព្រឹកថ្ងៃទី ២១ ខែធ្នូនេះថា កងកម្លាំងសមត្ថកិច្ចជាង ១ ពាន់នាក់នេះនឹងដាក់ពង្រាយនៅតាមគោលដៅសំខាន់ៗនានា ពិសេសកន្លែងកម្សាន្តសប្បាយធំៗដែលប្រជាពលរដ្ឋទៅកម្សាន្តច្រើនដូចជានៅមាត់ទន្លេ មុខព្រះបរមរាជវាំង រមណីយដ្ឋានវត្តភ្នំ និងកោះពេជ្រ ដើម្បីជួយសម្រួលចរាចរណ៍ ការពារសន្និសុខសណ្តាប់ធ្នាប់ និងសុវត្តិភាពដល់ប្រជាពលរដ្ឋឱ្យមានភាពកក់ក្តៅ និងប្រកបដោយសប្បាយរីករាយនៅក្នុងពិធីបុណ្យណូអែល និងបុណ្យចូលឆ្នាំសាកលខាងមុខនេះ។

លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានជំរុញកងកម្លាំងប៉ូលិសដូចជា កងកម្លាំងកងរាជអាវុធហត្ថ និងអាជ្ញាធរខណ្ឌទាំង១៤ ត្រូវពង្រឹង សន្តិសុខសុវត្ថិភាព និងសណ្ដាប់ធ្នាប់ជូនបងប្អូនប្រជាពលរដ្ឋ ក្រោយពីរាជរដ្ឋាភិបាលបានប្រកាសដាក់ប្រទេសទាំងមូលជាប្រក្រតីឡើងវិញ ពិសេសកងកម្លាំង និងអាជ្ញាធរត្រូវរក្សាឱ្យបាននូវសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងឱកាសពិធីបុណ្យ គ្រិស្ដស្មាស និងបុណ្យចូលឆ្នាំសកលដែលនឹងឈានចូលមកដល់នាពេលដ៏ខ្លីខាងមុខនេះ។

ថ្លែងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញតាមរយៈការបញ្ជូនរូបភាព និងសម្លេង ជាមួយនឹងកងកម្លាំងទាំងពីរប្រភេទ មន្ទីរពាក់ព័ន្ធនិងអាជ្ញាធរខណ្ឌទាំង ១៤ នៅសាលារាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី ២០ ខែធ្នូ លោក ឃួង ស្រេង បានមានប្រសាសន៍ ថា ពិធីបុណ្យចូលឆ្នាំសាកលមានប្រជាពលរដ្ឋ និងសម្រុកចាកចេញពីលំនៅឋាន ដើម្បីឆ្លងឆ្នាំ ដែលនឹងធ្វើឱ្យតំបន់ប្រឈមមួយចំនួនមានការកកស្ទះចរាចរណ៍។ ដូច្នេះអាជ្ញាធរកម្លាំងមានសមត្ថកិច្ចត្រូវសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ ដើម្បីឱ្យពួកគាត់បានសប្បាយរីករាយនៅក្នុងពិធីបុណ្យឆ្លងឆ្នាំនេះ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


