សន្តិសុខសង្គម
នគរបាលស្រុកសូទ្រនិគម ឃាត់ខ្លួនក្មេងទំនើងមួយក្រុម ករណីអំពើហិង្សា
ក្រុមក្មេងទំនើងមួយក្រុម មានគ្នា ៥ នាក់ បានវាយទៅលើជនរងគ្រោះមួយក្រុមទៀត ដែលមានគ្នា ៣ នាក់ បណ្តាលឲ្យរងរបួស រួចរត់គេចខ្លួន តែត្រូវកម្លាំងនគរបាលស្រុកសូទ្រនិគម ស្រាវជ្រាវឃាត់ខ្លួនបានជាបន្តបន្ទាប់។
សមត្ថកិច្ចបានឲ្យដឹងថា កាលពីល្ងាចថ្ងៃទី ០៣ ខែមករា ឆ្នាំ ២០២២ នៅចំណុច ទំនប់ ៧៨ ចុងភូមិស្រម៉ធំ ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប មានក្រុមក្មេងទំនើងមួយក្រុមមានគ្នាចំនួន ៥ នាក់ បានវាយទៅលើជនរងគ្រោះមួយក្រុមទៀត ដែលមានគ្នា ៣ នាក់បណ្តាលឲ្យរងបួស។

សមត្ថកិច្ចបង្ហាញថា អង្គហេតុ តាមការបំភ្លឺរបស់ដើមចោទនៅវេលាម៉ោង និងថ្ងៃខែឆ្នាំកើតហេតុខាងលើ ក្រុមដើមចោទមានគ្នា ០៣ នាក់ បានជិះម៉ូតូ ០២ គ្រឿង ទៅផឹកស៊ីនៅកញ្ចុះទំនប់ ៧៨ ស្ថិតនៅចុងភូមិស្រម៉ធំ ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប។ អង្គុយបានមួយភ្លែត ក៏ឃើញក្រុមចុងចោទមានគ្នា ០៥ នាក់ មកអង្គុយផឹកស៊ីគ្នា។ ដោយសារធ្លាប់មានទំនាស់ ឌឺដង និងវាយគ្នាពីមុន ក្រុមចុងចោទដែលមានគ្នា ០ ៥នាក់ បានយកមួកសុវត្ថិភាពស្ទុះទៅវាយក្រុមដើមចោទ ០៣ នាក់ បណ្ដាលឲ្យរងរបួសខាងដើមចោទ ០១ នាក់ រយៈក្បាល ០,៣ សង់ទីម៉ែត្រ។ ហើយភ្លាមនោះ ក្រុមចុងចោទបានព្យាយាមរត់គេចខ្លួន តែត្រូវសមត្ថកិច្ចសហការគ្នាឃាត់បានជាបន្តបន្ទាប់នៅថ្ងៃទី០៤ ខែមករា ឆ្នាំ ២០២២ ហើយនាំខ្លួនយកមកសួរនាំនៅអធិការដ្ឋានស្រុកសូទ្រនិគមតែម្ដង។

ក្រោយពីសាកសួរ នៅចំពោះមុខសមត្ថកិច្ចក្រុមចុងចោទបានសារភាពថា ពួកខ្លួនពិតជាបាននាំគ្នាប្រួតវាយទៅលើក្រុមដើមចោទប្រាកដមែន។ បច្ចុប្បន្នកម្លាំងនគរបាលខេត្តសៀមរាប កំពុងរៀបចំសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យខាងលើទៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីមានវិធានការបន្តតាមផ្លូវច្បាប់៕
អត្ថបទ៖ កុសល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៥ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


