Connect with us

សន្តិសុខសង្គម

នគរបាលស្រុកត្បូងឃ្មុំ ឃាត់ខ្លួនជនសង្ស័យម្នាក់ដែលអង្គុយចាំគប់រថយន្តអ្នកដំណើរពេលយប់​

បានផុស

នៅ

កម្លាំង​នគរបាលជំនាញ​​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ត្បូងឃ្មុំ សហការជាមួយកម្លាំង​ប៉ុស្តិ៍រដ្ឋបាល​ស្រឡប់ បាន​ឃាត់ខ្លួន​បុរស​ម្នាក់ដែល​កំពុង​ធ្វើ​សកម្មភាព​គប់​រថយន្ត​អ្នកដំណើរ​ជា​បន្តបន្ទាប់​ចំនួន​៣​គ្រឿង ត្រង់ចំណុច​ភូមិ​និគម​លើ ឃុំ​ស្រឡប់ ស្រុក​/​ខេត្ត​ត្បូងឃ្មុំ កាលពី​យប់​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០២២ ដើម្បី​ចាត់ការ​ទៅតាម​និតិ​វិធី ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវរៈសេនីយ៍ឯក សាំ ហេង អធិការនគរបាល​ស្រុក​ត្បូងឃ្មុំ បានបញ្ជាក់​ឲ្យ​ដឹងថា នៅ​ម៉ោង​ជិត​៩ យប់​ថ្ងៃទី៣១ ខែមករា ឆ្នាំ​២០២២ នៅពេល​បានទទួល​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋទៅ​លេខ​ប្រចាំ​បញ្ជារបស់​អគ្គស្នងការ​ន​គ​របាល​ជាតិ ថា​មាន​ជនសង្ស័យ​ម្នាក់​កំពុង​ធ្វើ​សកម្មភាព​គប់​កញ្ចក់​រ​ថ​យន្ត​អ្នកដំណើរ​ជា​បន្តបន្ទាប់ ស្ថិតនៅ​ចំណុច​ផ្លូវ​ក្រាល​កៅស៊ូ​ខាងជើង​សាលាខេត្ត​ត្បូងឃ្មុំ ត្រង់​ដី​ឡូ​ទំនេរ​មួយកន្លែង​មិន​ស្គាល់​ម្ចាស់។ បន្ទាប់ពី​ទទួល​ព័ត៌មាន​ភ្លាម កម្លាំង​ជំនាញ​ផែន​នគរបាល​យុត្តិធម៌ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស្រឡប់​នៃ​អធិការដ្ឋាន​ស្រុក​ត្បូងឃ្មុំ បាន​ចុះ​អន្តរាគមន៍​ចាត់ការ​ជាបន្ទាន់ដល់​កន្លែងកើតហេតុ​ភ្លាមៗ។ ក្នុងនោះ​កម្លាំង​បានឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ច​ន ចាន់​រ៉ា ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​ពន្លាក ឃុំ​ចុង​ជា​ច ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ ដែល​កំពុង​អង្គុយ​ក្នុង​រោង​មួយ​របស់​ដី​ឡូក្រុមហ៊ុន សូ សេត កំពុង​ចាំ​គប់​កញ្ចក់​រថយន្ត​ដោយមាន​វត្ថុតាង​ដុំថ្ម​ជាច្រើន​ដុំ​នៅ​ជិត​ខ្លួន។ ក្រោយ​សាកសួរ​ ជនសង្ស័យ​បាន​សារភាពថា ខ្លួន​ពិតជា​បានធ្វើ​សកម្មភាព​គប់​កញ្ចក់ រថយន្ត​នៅ​ទីនោះ​ពិតប្រាកដ​មែន និង​បានការ​ឯកភាព​ពី​លោកឧ​ត្ត​ម​សេនីយ៍​ស្នងការ និង​លោក ហាក់ សៀក​លីម ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ អនុញ្ញាត​ឲ្យ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ បញ្ជូនមក​អធិការដ្ឋាន​នគរបាល​ស្រុក​ត្បូងឃ្មុំ ចងក្រង​សំណុំរឿង​តាម​និតិ​វិធី ។ ដោយឡែក​ជនរងគ្រោះ​ កម្លាំងជំនាញ​ព្យាយាម​ស្វែងរក​ដែរ​តែ​មិនបាន​ជួប​ស្គាល់​នោះទេ ។

លោក វឿន វិ​ន បាន​បញ្ជាក់ដែរថា ពេល​កើតហេតុ គាត់​បានឃើញជនសង្ស័យ​ខាងលើបានធ្វើ​សកម្មភាព​គប់​រថយន្ត​របស់​អ្នកដំណើរ​ជា​បន្តបន្ទាប់ចំនួន៣​គ្រឿង (១​គ្រឿង​រថយន្ត​របស់​ក្រុមហ៊ុន​វរៈ ប៊ុន​ថាំ ពណ៌​ទឹកក្រូច .១​គ្រឿង​រថយន្ត​ធុន​កូរ៉េ មិន​ច្បាស់​ពណ៌ .​និង​១​គ្រឿង​ទៀត​ម៉ាក VEGO ពណ៌​ទឹកមាស ) ដែល​មិន​ស្គាល់​អ្នកបើកបរ ធ្វើដំណើរ​ពី​កើ​តទៅ​លិច បណ្តាល​ឲ្យ​ខូចខាត​រថយន្ត​ទាំង​៣​គ្រឿង​នោះ​កម្រិត​ស្រាល​ពិតប្រាកដ​មែន ប៉ុន្តែ​ម្ចាស់​រថយន្ត​ទាំង​៣​គ្រឿង​នោះ បាន​ឈប់​តែ​បន្តិច ពិនិត្យ​រថយន្ត​ហើយ ក៏​ធ្វើដំណើរ​ទៅ​ទិស​ខាងលិច​បាត់អស់​ទៅ ។

លោក​អធិការ​ក៏បាន​បញ្ជាក់ទៀតថា ជនសង្ស័យ​ត្រូវបានកម្លាំងជំនាញ​ចាត់ការ​ទៅតាម​និតិ​វិធី និង​បញ្ជូនទៅ​តុលាការ នៅ​ព្រឹក​ថ្ងៃទី​២ ខែ​កុម្ភៈ ឆ្នាំ​២០២២ នៅ​ផងដែរ ៕

​អត្ថបទ៖ សាន វិ​ឡែ​ម ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៣ នាទី មុន

លម្អិតការវាយប្រហារភេរវកម្មនៅរុស្ស៊ី ខណៈមនុស្សស្លាប់ កើនដល់ ១៣៧នាក់

បច្ចេកវិទ្យា១៥ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១៥ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៧ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៧ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម