សន្តិសុខសង្គម
ធ្យូងជាច្រើនតោន ត្រៀមនាំចេញទៅប្រទេសវៀតណាម
ស្វាយរៀង ៖ មានសេចក្តីរាយការណ៍មកថា មានរថយន្តធុនធំចំនួន០៤គ្រឿង បានដឹកធ្យូងមកទម្លាក់នៅមាត់ប្រឡាយទាហាន ត្រៀមលើកដាក់ចូលក្នុងទូកវៀតណាម ដើម្បីឆ្លងដែនសមត្ថកិច្ចឆ្លើយថា មិនដឹងជារបស់ក្រុមហ៊ុនណាទេ ហើយមានច្បាប់ឬអត់ច្បាប់ក៏មិនដឹងដែរ។

ករណីឈ្មួញដឹកធ្យូងមកទម្លាក់បម្រុងចេញទៅប្រទេសវៀតណាមនេះបានកើតឡើងរយៈពេល២ថ្ងៃមកហើយ ចាប់តាំងពីវេលាម៉ោង៩ព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ ដល់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចប្រឡាយទាហាន ច្រករបៀងស្លាបឆ្វេង នៃច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្ល័ ស្ថិតនៅភូមិព្រៃវល្ល័ ឃុំថ្មី ស្រុកកំពង់រោទ៌។

បើតាមសមត្ថកិច្ចម្នាក់សុំមិនបញ្ចេញឈ្មោះបានប្រាប់ក្រុមអ្នកសារព័ត៌មានដឹងថា ឈ្មួញបានដឹកធ្យូងប្រមាណជិត ១០តោន មកទម្លាក់ទុកនៅចំណុចមាត់ប្រឡាយទាហាន នេះ៣ថ្ងៃមកហើយ និងបានលក់ឲ្យទៅឈ្មួញវៀតណាមរួចហើយដែរ ក៏ប៉ុន្តែទំនងអ្នករត់ការ សែនសំណែនមិនត្រូវ ទើបមិនទាន់អាចលើកដាក់ទូកនាំទៅបាន។ ដោយឃើញខាងវៀតណាមត្រៀមទូកកាណូត ចូលមកព្រំដែនទឹកកម្ពុជា ត្រង់ចំណុចច្រករបៀង ស្លាបខាងឆ្វេង នៃច្រកទ្វាព្រំដែនអន្តរជាតិព្រៃវល្ល័ រួចហើយ។

មហាជនបានរិះគន់ថា អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ ហាក់ត្រូវថ្នាំហើយបានមើលមិនឃើញ បិទភ្នែកឲ្យឈ្មួញដឹកធ្យូងមកទម្លាក់ទុកនៅមាត់ប្រឡាយ នៅជាប់ព្រំដែនហើយមិនបង្ក្រាបបែបនេះ។
ហើយចំពោះធ្យូង គឺក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ មិនអនុញ្ញាតឲ្យនាំចេញទៅក្រៅប្រទេសទេ ហើយការជួញដូរធ្យូង ឈើ នេះធ្វើឲ្យប៉ះពាល់ដល់ព្រៃឈើ ក្រុមឧក្រិដ្ឋកម្មព្រៃឈើ បានលួចកាប់បំផ្លាញព្រៃឈើ យកទៅដុតធ្វើធ្យូង ដែលច្បាប់ហាមឃាត់។

ពាក់ព័ន្ធបញ្ហាខាងលើនេះ អ្នកសារព័ត៌មាន យើងបានទំនាក់ទំនងទៅលោកមេប៉ុស្តិ៍នគរបាលការពារព្រំដែនអន្តរជាតិព្រៃវល្ល័បានទេ។

ទាន់ទិនរឿងនេះ លោក ឈុន ចាន់វុឌ្ឍី នាយខណ្ឌរដ្ឋបាលព្រៃឈើ ស្វាយរៀង បានឆ្លើយតាមទូរសព្ទថា ចាំឲ្យមន្ត្រីលោកចុះទៅមើល តែ៣ថ្ងៃហើយមិនឃើញមានចំណាត់ការទេ៕
ដោយ ៖ ភក្ដី


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម១ សប្តាហ៍ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
កីឡា៣ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៦ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា២ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ


