សន្តិសុខសង្គម
សមត្ថកិច្ចចាប់ខ្លួនខ្មាន់កាំភ្លើងបានហើយ ករណីបាញ់សម្លាប់ក្នុងភូមិគ្រិះឧកញ៉ា លឹម ប៊ុនសួរ(មានវីដេអូ)
កម្លាំងនគរបាលនៃស្នងការនគរបាលខេត្តកណ្ដាល បានចាប់ខ្លួនជនដៃដល់ដែលបាញ់សម្លាប់ជនរងគ្រោះក្នុងភូមិគ្រិះឧកញ៉ា លឹម ប៊ុនសួរ បានហើយនៅព្រឹកថ្ងៃទី៦ ខែកក្ដដា នេះ។ ជនដៃដល់ឈ្មោះ អ៊ូ សុភី គឺជាអ្នករួមការងារជាមួយជនរងគ្រោះ។

សមត្ថកិច្ចបានឲ្យដឹងថា ជនដៃដល់ត្រូវបានកម្លាំងនគរបាលខេត្តកណ្ដាល សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ចាប់ខ្លួនបាននៅស្រុកស្អាង ខេត្តកណ្ដាលព្រឹកមិញនេះ និងកំពុងធ្វើកំណត់ហេតុស្ដាប់ចម្លើយ។ ជនដៃដល់មានស្រុកកំណើតនៅស្រុកស្អាង រីឯភរិយាមានស្រុកកំណើតនៅក្រុងតាខ្មៅ។

សូមបញ្ជាក់ថា ជនដៃដល់ គឺជាអ្នកបើកឡានអោយកូនម្ចាស់ផ្ទះ ចំណែកជនរងគ្រោះជាអ្នកបើកឡានអោយឪពុក គឺជាអ្នករួមការងារនៅផ្ទះតែមួយ។
គួរំលឹកថា កាលពីរសៀលថ្ងៃទី៥ ខែកក្ដដា ម្សិលមិញនេះ មាករណីបាញ់ប្រហារចំនួន១០គ្រាប់ ក្នុងភូមិគ្រិះឧកញ៉ា លឹម ប៊ុនសួរ ស្ថិតតាមបណ្ដោយផ្លូវលេខ៣២២ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ បណ្ដាលឲ្យអង្គរក្សម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ៕
អត្ថបទ៖ សុខុម



-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា១៤ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


