សន្តិសុខសង្គម
សមត្ថកិច្ច បង្ក្រាបទីតាំងលក់ និងប្រើប្រាស់បារីអេឡិចត្រូនិចខុសច្បាប់ ៣កន្លែងនៅខេត្តស្ទឹងត្រែង
កម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានឆ្មក់ចូលបង្រ្កាបទីតាំងលក់ និងប្រើប្រាស់បារីអេឡេត្រូនិចខុសច្បាប់ចំនួន ៣ ទីតាំងដោយបានឃាត់ខ្លួនម្ចាស់ទីតាំងចំនួន ៣នាក់ ឪពុកម្ដាយ និងកូន និងអ្នកប្រើប្រាស់ប្រមាណជិត៤០ នាក់។

ករណីបង្ក្រាបទីតាំងលក់ប្រើប្រាស់បារីអេឡិចត្រូនិចខុសច្បាប់ខាងលើ បានធ្វើឡើងកាលពីវេលាម៉ោង ១ រំលងអាធ្រាត្រយប់ថ្ងៃទី ២០ឈានចូលថ្ងៃទី២១ខែសីហាឆ្នាំ២០២២ ដែលមានចំនួន ៣ ទីតាំងខុសគ្នា ស្ថិតក្នុងភូមិកណ្ដាលសង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង។
លោក ចែម ផានិត នាយការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបានឲ្យដឹងថា បីនាក់ឪពុកម្ដាយ និងកូន ដែលសមត្ថកិច្ចឃាត់ខ្លួនខាងលើ ទីមួយឈ្មោះធឹម ពិសី ភេទស្រីអាយុ ៣០ ឆ្នាំ(កូន) ទី២ឈ្មោះ ឡាន ចន្ថា ភេទប្រុសអាយុ 60 ឆ្នាំ (ឪពុក)ទី៣ ឈ្មោះ សុខ លាង ភេទស្រីអាយុ ៥៩ ឆ្នាំ(ម្តាយ)ឪពុកម្ដាយនិងកូនលក់ខុសច្បាប់ខាងលើរស់នៅក្នុងភូមិកណ្ដាលសង្កាត់ស្ទឹងត្រែងក្រុងស្ទឹងត្រែង។

លោកនាយការិយាល័យបញ្ជាក់បន្ថែមថា ទីតាំងដែលបង្ក្រាបខាងលើទីមួយយីហោ BLACH.NIHT ទីតាំងទី ២.យីហោ អូន ពិសី ទីតាំងទី៣. គ្មានយីហោ ទីតាំងលក់និងប្រើប្រាស់បារីអេឡិចត្រូនិចខុសច្បាប់ខាងលើសុទ្ធសឹងជារបស់ឈ្មោះអូនពិសី(ត្រូវជាកូន)។
លោកបានបន្តថា ក្នុងប្រតិបត្តិការចុះបង្ក្រាបបីទីតាំងខាងលើសមត្ថកិច្ចបានដក ហូតសម្ភារៈដែលលក់ដោយខុសច្បាប់ប្រើប្រាស់ដោយខុសច្បាប់ ជាច្រើនប្រភេទនិងឃាត់ខ្លួនម្ចាស់ទីតាំងចំនួន ៣នាក់ឪពុកម្ដាយនិងកូន និងអ្នកប្រើប្រាស់ប្រមាណជិត ៤០នាក់បញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តធ្វើការសាកសួរ។
ក្រោយការសាកសួរពិនិត្យរកសារធាតុញៀនពុំមាន អ្នកប្រើប្រាស់ទាំងអស់ ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើកិច្ចសន្យាបញ្ឈប់ការប្រើប្រាស់បន្តទៀត និងបានឱ្យត្រឡប់ទៅផ្ទះវិញ។ ចំណែកម្ចាស់ទីតាំងបីនាក់ឪពុកម្ដាយនិងកូន ដែលលក់ដោយខុសច្បាប់ សមត្ថកិច្ចបានឃាត់ខ្លួននៅស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ដើម្បីបន្តនីតិវិធី៕
អត្ថបទ៖ ងិន លីម


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


