Connect with us

សន្តិសុខសង្គម

មន្ត្រីគ្រឿងញៀន៖ ការផលិតគ្រឿងញៀនសំយោគកាន់តែសកម្មនៅតំបន់ត្រីកោណមាសកំពុងជះ​ផលប៉ះពាល់យ៉ាងខ្លាំងមកលើកម្ពុជា

បានផុស

នៅ

លោកឧត្តមសេនីយ៍ឯក នាក់ យុទ្ធា ប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងគ្រឿងញៀន បានមានប្រសាសន៍ថា ការផលិតគ្រឿងញៀនបែបសំយោគកាន់តែសកម្មនៅក្នុងតំបន់ត្រីកោណមាស កំពុងជះផលប៉ះពាល់កាន់តែខ្លាំងមលលើប្រទេសក្នុងតំបន់ ក្នុងនោះរួមមានទាំងប្រទេសកម្ពុជាផងដែរ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងនៅក្នុងកិច្ចប្រជុំស្ដីពីការត្រួតពិនិត្យ និងការពង្រឹងយន្តការនៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងគ្រឿងញៀន​ និងគណៈ​កម្មាធិការ​ប្រយុទ្ធនឹងជំងឺអេដស៍ កាមរោគ នៅថ្ងៃទី២៣ ខែសីហា នៅសណ្ឋាគារសុខាភ្នំពេញ លោកឧត្តមសេនីយ៍​ឯក នាក់ យុទ្ធា បានបន្តថា «រយៈពេលចុងក្រោយនេះ តំបន់ត្រីកោណមាសបានប្រែក្លាយពីការផលិតអាភៀន ឬគ្រឿងញៀន ពីការផលិតបែបធម្មជាតិ ​មកផលិតបែបគ្រឿងញៀន​សំយោគ​យ៉ាងសកម្ម ដូច្នេះកម្ពុជាក៏បានទទួលរងយ៉ាងធំធេងដែរ ដោយពួកគេបានដឹកជញ្ជូនមកកម្ពុជា ហើយដឹកបន្តទៅកាន់ប្រទេសទី៣តាមផ្លូវទឹក និងផ្លូវអាកាសជាដើម ខណៈក៏មានការប៉ុនប៉ងយកកម្ពុជាធ្វើជា​ទីកន្លែង​កែច្នៃផលិតផងដែរ ។ ទន្ទឹមនិងនេះបរិមាណគ្រឿងញៀនដែលចាប់បាននៅប្រទេសកម្ពុជាកើនឡើង ដែលទាំងនេះមិនមែនជាបញ្ហាដោយឡែកសម្រាប់តែកម្ពុជានោះទេ ប៉ុន្តែវាជាបញ្ហារួមរបស់តំបន់ ព្រោះប្រទេស​ក្នុងតំបន់ក៏មានកើនឡើងផងដែរ »។

លោកឧត្តមសេនីយ៍ឯកបានបន្តទៀតថា ប្រទេសកម្ពុជាមានទីតាំងនៅជិតតំបន់ត្រីកោណមាស ដោយមិនអាចគេចផុតអំពីការលួចនាំចូលនិងដឹកជញ្ជូនគ្រឿងញៀននេះពីតំបន់ត្រីកោណមាសបាននោះទេ ដូច្នេះទាម​ទារឲ្យមានកិច្ចសហការពីសមត្ថកិច្ច និងមន្រ្តីពាក់ព័ន្ធទាំងអស់បង្កើនការស្រាវជ្រាវ និងទប់ស្កាត់ការបង្រ្កាបមេខ្លោង និងបក្ខពួកឧក្រិដ្ឋជននាំចូលគ្រឿងញៀននៅតាមតំបន់ព្រំដែនគោក ទឹក និងអាកាស ឲ្យកាន់តែមាន​ប្រសិទ្ធភាពខ្ពស់ថែមទៀត។

លោក កៅ ខុនដារ៉ា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ប្រភេទគ្រឿងញៀនដែលបង្ក្រាបបានច្រើនជាងគេបច្ចុប្បន្ននេះ គឺប្រភេទ ICE ដែលគ្រឿងញៀនប្រភេទនេះ បង្កគ្រោះថ្នាក់​កាន់តែធ្ងន់ធ្ងរ​សម្រាប់អ្នកប្រើ ហើយនៅមុនឆ្នាំ២០១៥ កម្ពុជាអាចនិយាយបានថា គ្រាន់តែជាប្រទេសដែលទទួលរងនូវផលប៉ះពាល់តិចតួចជាងគេក្នុងតំបន់ ប៉ុន្តែបច្ចុប្បន្នកំពុងរងទទួលផលប៉ះពាល់ខ្លាំងដូចបណ្ដាប្រទេសផ្សេងៗទៀត។

លោករដ្ឋលេខាធិការបានបន្តថា ទិសដៅបន្តការប្រយុទ្ធប្រឆាំងបញ្ហាគ្រឿងញៀននេះ ត្រូវពិនិត្យលើការអនុវត្ត និងលទ្ធផលការងារ,ពិនិត្យពិភាក្សាលើការអនុវត្តខ្លឹមសារគោលនយោបាយ ផែនការយុទ្ធសាស្ត្រ បទបញ្ជា និងសេចក្តីណែនាំ និងបន្តពិនិត្យ និងឯកភាពរួមគ្នាដាក់ចេញនូវផែនការសកម្មភាពចំពោះមុខច្បាស់លាស់មួយដើម្បីបញ្ជាក់ និងធានាថា ក្រសួងមហាផ្ទៃ ពិតជាបានចូលរួមអនុវត្តពេញលេញ និងជាពហុវិស័យក្នុង​ការឆ្លើយតបចំពោះបញ្ហាគ្រឿងញៀន មេរោគអេដស៍ជំងឺអេដស៍ និងកាមរោគ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ នាទី មុន

តំបន់​អា​រ៉ែ​ង ផ្តើម​មាន​ទំនប់​បង្ហៀរ​ឆ្លង​ដងស្ទឹង​ប្រវែង​ជិត​១០០​ម៉ែត្រ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៤ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម