សន្តិសុខសង្គម
សិស្សអនុវិទ្យាល័យ១១នាក់ ក្រោយពីព្រះសង្ឃប្រោសព្រហ្មដេញឧបទ្រពចង្រៃហើយបានវិលមកសភាពធម្មតាវិញហើយ
សិស្សអនុវិទ្យាល័យសេសាន១១នាក់ ដែលមានអាការៈទន់ដៃ ទន់ជើង រវើរវាយស្រែកយំមិនដឹងពីមូលហេតុនោះ ក្រោយពីព្រះសង្ឃបានធ្វើការសូត្រប្រោះព្រំដេញឧបទ្រពចង្រៃ នៅព្រឹកថ្ងៃទី១០កញ្ញានេះ មានអាការៈធម្មតាវិញ ត្រូវបានក្រុមគ្រួសារនាំត្រឡប់ទៅកាន់គេហដ្ឋានរបស់ពួកគេវិញហើយ។
គួររំលឹកថា កាលពីល្ងាចថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២ នៅអនុវិទ្យាល័យសេសាន ស្ថិតក្នុងភូមិកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង មានសិស្សថ្នាក់ទី៨ អនុវិទ្យាល័យសេសាន កំពុងរៀនសុខៗខ្លះស្រាប់ដួលសន្លប់ ខ្លះទៀតទន់ដៃ ទន់ជើង និងខ្លះទៀតរវើរវាយ យំស្រែកថាមានខ្មោចមកយក។

ក្រោយកើតហេតុសិស្សចំនួន១១នាក់ ត្រូវបានលោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សនាំគ្នាបញ្ជូនទៅកាន់មណ្ឌលសុខភាពពិនិត្យមើលឈាមជាតិស្ករនិងដាក់អុកស៊ីហ្សែនមានសភាពធម្មតា តែជនរងគ្រោះចេះតែស្រែកថាខ្មោចមកយកហើយខ្មោចមកយកហើយ។
បន្ទាប់ពីសិស្សទាំង១១នាក់នោះ ត្រូវបានយកទៅកាន់មណ្ឌលសុខភាពនិងបន្តទៅកាន់វត្តកំភុន សម្រាកមួយយប់ដើម្បីឲ្យព្រះសង្ឃធ្វើការប្រោសព្រំ និងពាក់ខ្សែបន្តោងរបស់ព្រះសង្ឃនិងសូត្រដេញឧបទ្រពចង្រៃ នៅព្រឹកថ្ងៃទី១០ នេះសិស្សទាំង១១នាក់បានវិលមករកភាពធម្មតាវិញ នឹងបានឲ្យក្រុមគ្រួសារ យកត្រឡប់ទៅកាន់គេហដ្ឋានវិញហើយ។

បើតាមការបញ្ជាក់ពីអ្នកគ្រូនៅមណ្ឌលសុខភាពស្រុកសេសានបានបញ្ជាក់ថា នៅព្រឹកថ្ងៃទី១០ កញ្ញានេះ ក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែងក៏បានចុះទៅពិនិត្យដល់សាលាអនុវិទ្យាល័យផងដែរ តែពុំពិនិត្យឃើញហេតុការណ៍ណាមួយបង្កឲ្យសិស្សានុសិស្សនោះរងគ្រោះនេះទេ។

ហេតុការណ៍នេះ ត្រូវបានគេសន្និដ្ឋានថា ជាអប្បិយជំនឿច្រើនជាង ព្រោះសិស្សទាំង១១នាក់ពិនិត្យមើលសុខភាព នៅប្រក្រតីធម្មតាទាំងអស់ គ្រាន់តែរវើរវាយស្រែកយំថាខ្មោចមកយកពួកគេឲ្យគេជួយ បន្ទាប់ពីព្រះសង្ឃធ្វើការប្រោសព្រំហើយអ្នកទាំង១១នាក់នោះបានវិលមករកសភាពធម្មតាវិញអស់ហើយ៕
ដោយ ៖ ងិនលីម

-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


