សន្តិសុខសង្គម
មន្ត្រីជំនាញរកឃើញមូលហេតុនាំឱ្យសិស្សដួលសន្លប់ជាបន្តបន្ទាប់នៅខេត្តស្ទឹងត្រែងហើយ!
លោក វេជ្ជបណ្ឌិត លីសូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាលបានមានប្រសាសន៍នៅព្រលប់ថ្ងៃទី១២កញ្ញានេះថាករណីសិស្សសាលាដួលសន្លប់នៅសាលាមួយចំនួននៅខេត្តស្ទឹងត្រែងនេះគឺបណ្តាលមកពីសិស្សមានសភាពខ្សោយ ឬ មានជំងឺបេះដូងហើយនៅពេលមិត្តភក្ត័ឃើញក៏សន្លប់តៗគ្នា។
នៅថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ២០២២ វេលាម៉ោង ៩និង៣០ ព្រឹក ក្រុមការងារឆ្លើយបន្ទាន់ថ្នាក់ខេត្តស្ទឹងបានទទួលព័ត៌មានពីប្រធានមណ្ឌលសុខភាពថា ឡាបរិវ៉ាត់ស្តីពីការដួលសន្លប់របស់សិស្សនៅសាលាអនុវិទ្យាល័យទួលមាសអូររ៉ៃ ដែលស្ថិតនៅភូមិ អូររ៉ៃ ឃុំ អូររ៉ៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

ក្រោយពីទទួលបានព័ត៌មានភ្លាម ក្រុមការងារឆ្លើយតបបន្ទាន់របស់មន្ទីរសុខាភិបាល និងក្រុមការងារឆ្លើយតបបន្ទាន់ ស្រុកប្រតិបត្តិក៏បានចុះសាកសួរ និងប្រមូលព័ត៌មាននិងអង្កេតស្រាវជ្រាវទៅលើសិស្សដួលសន្លប់ចំនួន៣នាក់ជាកុមារីមានអាយុ១៣ឆ្នាំ ក្នុងនោះមានកុមារីម្នាក់មុនពេលសន្លប់ មានអាការៈ ដំបូងស្ពឹកដៃជើង ពេលអង្គុយរៀន បន្ទាប់មករោយក និងថប់ដង្ហើម រួចក៏សន្លប់ទៅ ហើយធ្លាប់មានប្រវត្តិបែបនេះចំនួន៤ដងហើយក្នុងឆ្នាំ២០២២ដោយកុមារីរូបនេះធ្លាប់ទៅពិនិត្យជាតិស្ករ និងពិនិត្យសម្ពាធឈាម។
ករណីទី២កុមារីក៏មានអាការៈ រោយក ស្ពឹកដៃ ឈឺក្បាល និងថប់ដង្ហើម និងធ្លាប់មានប្រវត្តិសន្លប់ចំនួន២ដងហើយ។ ករណីទី៣មានអាការៈមុនពេលសន្លប់ ឈឺក្បាល ធ្ងន់ក ស្ពឹក។ តាមរយៈការសាកសួរកុមារីរូបនេះ គេងមិនលក់រយៈពេលបីយប់ហើយ នាងតែងតែក្រោកពីគេងនៅម៉ោង ៣ឬ ៤ទៀបភ្លឺហើយកុមារីរូបនេះក៏ធ្លាប់ចំនួន២ដងរួចមកហើយ។
លោកវេជ្ជបណ្ឌិតលី សូវ៉ាន់បានបន្តថា ក្រៅពីកត្តាមានជំងឺបេះដូង ឬ ខ្សោយនោះមានករណីនេះអាចបណ្តាមកពីជំងឺឆ្កូតជ្រូកឬជូនកាលមកពីមករដូវច្រើនពេក គេងមិនលក់ដោយសារពិបាកចិត្តរឿងវិបត្តិផ្លូវចិត្ត ឬឪពុកម្តាយស្តីបន្ទោសដោយសារការសិក្សា ពិសេសមកពីការផឹកគ្រឿងកំប៉ុងផ្អែមៗច្រើនពេកធ្វើឱ្យប៉ះពាល់ដល់បេះដូងបណ្តាលទៅជាកាចដៃកាច់ជើង។
លោកវេជ្ជបណ្ឌិតបានបន្ថែមថា ជូនកាលអាចបណ្តាលមកពីសិស្សឃើញមិត្តភ័ក្តសន្លប់នៅតាមហ្វេប៊ុកក៏មានអាការៈសន្លប់តៗគ្នាក៏មានដែរ។
លោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា វិធានការពេលឃើញសិស្សណាម្នាក់ខ្សោយលោកគ្រូអ្នកគ្រូត្រូវនាំគាត់ចេញជាបន្ទាន់ទៅព្យាបាលដើម្បីកុំឱ្យសិស្សផ្សេងទៀតឃើញមានការសន្លប់គ្នានិងព្យាបាលគាត់ឱ្យជាសះស្បើយបានឱ្យគាត់ចូលរៀនវិញ។ ដូចនេះលោកគ្រូអ្នកគ្រូក្នុងថ្នាក់ត្រូវតាមដានសិស្សជាប្រចាំពិសេសណាដែលខ្សោយៗ៕
ដោយ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


