Connect with us

សន្តិសុខសង្គម

សិស្សសាលា​អនុវិទ្យាល័យ​ប្រមាណ១០នាក់​ទន់ដៃទន់ជើង​រវើរវាយ​ស្រែកយំ​មិន​ដឹង​ពី​មូលហេតុ

បានផុស

នៅ

សិស្សសាលា​អនុវិទ្យាល័យ​សេ​សាន​ប្រមាណ​១០នាក់​ បាន​ទន់ដៃទន់ជើង​ជា​បន្តបន្ទាប់​រវើរវាយ​ស្រែកយំ​មិន​ដឹង​ពី​មូលហេតុ នៅ​យប់​នេះ​ បាន​យក​ទៅ​មណ្ឌល​សុខភាព​ពិនិត្យ​និង​ខ្លះ​យក​ទៅ​វត្ត​ដើម្បី​ឲ្យ​លោក​ធ្វើការ​ប្រោស​ព្រំ​បណ្ដេញ​ឧបទ្រពចង្រៃ​។

ហេតុការណ៍​ខាងលើនេះ​ បាន​កើតឡើង​កាលពីល្ងាច​ថ្ងៃទី៩ ខែកញ្ញា​ ឆ្នាំ២០២២ ស្ថិតនៅ​អនុវិទ្យាល័យ​សេ​សាន ​ស្ថិត​ក្នុងភូមិ​កំ​ភុ​ន ​ស្រុក​សេ​សាន​ ខេត្តស្ទឹងត្រែង​។

បើ​តាម​ប្រភពព័ត៌មាន​ពី​អនុវិទ្យាល័យ​សេ​សាន​បាន​ឲ្យ​ដឹងថា នៅពេល​ល្ងាច​សិស្សានុសិស្ស​ថ្នាក់​ទី៨ អនុវិទ្យាល័យ​សេសា​ន​កំពុងតែ​រៀន​សុខៗ ស្រាប់​តែដួលសន្លប់ ​ខ្លះទៀត​ទន់ដៃទន់ជើង​និង​ខ្លះ​ទៀត​រវើរវាយ​យំ​ស្រែកថា​មាន​ខ្មោច​មក​យក​។

ប្រភព​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ក្រោយ​កើតហេតុ​សិស្ស​ចំនួន​១០​នាក់​ត្រូវបាន​លោកគ្រូ​អ្នកគ្រូ​និង​សិស្សានុសិស្ស​នាំគ្នា​បញ្ជូន​ទៅកាន់​មណ្ឌល​សុខភាព​ពិនិត្យមើល​ឈាម​ជាតិ​ស្ករ​និង​ដាក់​អុកស៊ីហ្សែន​មាន​សភាព​ធម្មតា តែ​ជនរងគ្រោះ​ចេះតែ​ស្រែក​ថា ​ខ្មោច​មក​យក​ហើយ​ខ្មោច​មក​យក​ហើយ​។

បច្ចុប្បន្ន​សិស្សានុសិស្ស​ទាំង១០នាក់​មួយ​ចំនួន​កំពុង​សម្រាក​ពិនិត្យនៅ​មណ្ឌល​សុខភាព និង​មួយចំនួនទៀត បាន​យក​ទៅ​កាន់​វត្ត​កំ​ភុ​ន ដើម្បី​ឲ្យ​ព្រះសង្ឃ​ធ្វើការ​ប្រោស​ព្រំ​បណ្ដេញ​ឧបទ្រពចង្រៃ ដោយសារ​សិស្ស​ទាំងនោះ ចេះតែ​ស្រែកថា​ខ្មោច​មក​យក​ហើយៗ​។​

ពាក់ព័ន្ធ​ក្នុងករណី​ខាងលើ​នេះ គ្រូពេទ្យ​មណ្ឌល​សុខភាព​ស្រុក​សេ​សាន​ថា​ នៅ​ថ្ងៃស្អែក​ទី១០ នេះ​ក្រុមគ្រូពេទ្យ​នៃ​មន្ទីរ​សុខាភិបាល​ខេត្ត​ស្ទឹង​តែង​និង​ចុះទៅ​ពិនិត្យមើល​នៅ​សាលា​ដើម្បី​ឲ្យ​ដឹង​ពី​មូលហេតុ​៕

ដោយ ៖ ងិន​លីម

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម