Connect with us

សន្តិសុខសង្គម

ប្រទះឃើញស្ត្រីម្នាក់ស្លាប់ក្នុងរថយន្ត នៅក្រុងបាត់ដំបង

បានផុស

នៅ

រយ:ពេល៣ថ្ងៃហើយដែលមានរថយន្តមួយគ្រឿងបានឈប់ចតចោលនៅផ្នែកខាងក្រោយផ្សារភូពុយ ក្រុងបាត់ដំបង ប៉ុន្តែទាំងប្រជាពលរដ្ខក៏ដូចជាអាជីវករនៅក្នុងផ្សារមិនមានអ្នកណាចាប់អារម្មណ៍ឡើយ ដោយសារតែទីតាំងខាងលើនេះតែង​តែ​មានរថយន្តមកចតជារឿយៗ រហូតសពហើម និងមានក្លិនស្អុយទើបភ្ញាក់ផ្អើល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រទះឃើញសពនេះ គឺនៅព្រលប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ ដោយគេឃើញមានស្ត្រីម្នាក់បានដេកស្លាប់នៅបាំងខាងក្រោយនៃរថយន្តម៉ាកព្រូស ព៌ណទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2BQ-1371 ស្ថិតនៅខាងក្រោយបរិវេណផ្សារទំនើបភូពុយ ស្ថិតក្នុងភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា នេះដែរ គេសង្គេតឃើញមានកម្លាំងសមត្ថកិច្ចនៃអធិការក្រុង និងកម្លាំងជំនាញនៃការិយាល័យ បច្ចេកទេសកោសល្យវិច័យ បានចុះទៅដល់ទីតាំងកើតហេតុ ដើម្បីត្រៀមត្រួតពិនិត្យទៅលើសាកសព ដើម្បីរកមូលហេតុ ចំណែករថយន្តឮថាអាច់ជាប់ឡុកផងដែរ។

តាមការលើកឡើងពីបុរសជាស្វាមីដែលទើបតែនឹងមកដល់បានបញ្ជាក់ថា ប្រពន្ធរបស់លោកមានឈ្មោះ ឌីន សោភា អាយុ៣៤ឆ្នាំ រស់នៅទីក្រុងភ្នំពេញ មានមុខរបរជាអ្នកសំអាង និងកែសម្ផស្ស និងមានកូន២នាក់។

លោកបានបន្តថា ប្រពន្ធរបស់លោកបានចាកចញពីផ្ទះតាំងពីថ្ងៃបិណ្ឌទី១ គឺអំឡុងថ្ងៃ១១ ហើយនៅទាក់ទងទូរស័ព្ទគ្នាបាន លុះថ្ងៃទី១២ ដាច់ការទំនាក់ទំនងតែម្តងដោយសារតែតេលែងចូល ទើបលោកទៅប្តឹងសមត្ថកិច្ចនៅក្នុងភ្នំពេញដើម្បីជួយអន្តរាគមន៍ លុះម្សិលមិញក៏បានទទួលដំណឹងថា មានស្ត្រីម្នាក់ដេកស្លាប់នៅក្នុងរថយន្តហើយប្រាកដជាភរិយារបស់លោកទើបលោកប្រញ៉ាប់ធ្វើដំណើរឡើងមកបាត់ដំបងតែម្តង ។

រហូតមកទល់ពេលនេះនៅមិនទាន់មានប្រភពណាមួយ ឬក៏សមត្ថកិច្ចណាអាចអះអាងថា តើស្ត្រីដ៏ស្រស់ស្អាតរូបនេះស្លាប់ដោយសារអ្វីនៅឡើយ ព្រោះការដេកស្លាប់ គឺនៅបាំងខាងក្រោយនៃរថយន្ត៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៥ នាទី មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម