សន្តិសុខសង្គម
រថយន្តវីហ្គោពាក់ស្លាកលេខនគរបាលបុកបង្កាន់ដៃស្ពានសំណាងគ្មានអ្នករងរបួស
ភ្នំពេញ ៖ រថយន្តមួយគ្រឿងម៉ាកវីហ្គោពណ៌ខ្មៅពាក់ស្លាកលេខ នគរបាល ២ ៧០២០ បានជួបគ្រោះថ្នាក់ចរាចរណ៍នៅលើស្ពានព្រះមុនីវង្សចាស់ ស្ថិតក្នុងសង្កាត់ច្បារអំពៅទី២ខណ្ឌច្បារអំពៅរាជធានីភ្នំពេញ។
យោងតាមប្រភពពីលោកវរសេនីយ៍ទោ ឯក សារ៉ន អធិការរងនគរបាលខណ្ឌច្បារអំពៅបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះគឺបានកើតឡើងនៅវេលាម៉ោង៨យប់ថ្ងៃទី២៨ខែកញ្ញា។
លោកអធិការរងបន្តថា នៅម៉ោងកើតហេតុរថយន្តខាងលើបានបើកបរតាមបណ្តោយផ្លូវជាតិលេខ១ក្នុងទិសដៅពីច្បារអំពៅឆ្លងស្ពានព្រះមុនីវង្សចាស់ឆ្ពោះទៅអតិតរង្វង់មូលក្បាលថ្នល់ លុះឡើងផុតបន្តិចក៏ជ្រុលចង្កូតបុកបង្កាន់ដៃស្ពានខាងឆ្វេងធ្លាក់ក្បាលឡានផុតបង្កាន់ដៃស្ពានប៉ុន្តែពុំបានធ្លាក់មកក្រោមនោះទេ។ អ្វីដែលសំខាន់គឺករណីគ្រោះថ្នាក់នេះមិនបង្កឲ្យមានអ្នករងរបួសឡើយ។ ចំណែកអ្នកបើកបរវិញគឺបានគេចចេញពីកន្លែងដោយបន្សល់ទុករថយន្តនៅនឹងកន្លែង៕
ដោយ ៖ នរា
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


