Connect with us

សន្តិសុខសង្គម

ខ្សែភ្លើង​ឆក់បុរសម្នាក់​ធ្លាក់ពីលើដើមឈើ​ពេលកំពុងសង់ផ្ទះ​

បានផុស

នៅ

បុរសចំណាស់ម្នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរដោយអណ្តាតភ្លើងឆាបឆេះពេញរាងកាយ ខណៈបុរសរូបនេះលើកដែកទៅលើដើម្បីសាងសង់ផ្ទះក៏ជ្រុលចូលគន្លងដែនខ្សែដែលមានតង់ស្យុងធំ (ទ្រីហ្វា) បណ្តាលឲ្យឆក់តែម្តង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ១២ ថ្ងៃត្រង់ ស្ថិតនៅចំណុចភូមិបាដាកជើង ឃុំរស្មីសង្ហារ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។

បើតាមការរៀបរាប់ពីអ្នកជិតខាងបានបញ្ជាក់ថា បុរសជនរងគ្រោះឈ្មោះ ជា សុខឿន អាយុ ៦២ឆ្នាំ រស់នៅក្នុងភូមិ ឃុំកើតហេតុខាងលើបានលើដែកផ្លានឡើងតាមកាំជណ្តើរទៅខាងលើផ្ទះដែលកំពុងសាងសង់ជាចៃដន្យចុងដែកបានចូលទៅជិតដល់និងខ្សែភ្លើងរបស់រដ្ឋដែលជាប្រភេទខ្សែដែលមានកម្លាំងតង់ស្យុងខ្ពស់មានន័យថា ចុងដែកចូលក្នុងគន្លងដែន ដែលត្រូវហាមឃាត់ពីក្រុមបច្ចេកទេសធ្វើឲ្យចរន្តឆក់បង្កើតជាអណ្តាតភ្លើងឆេះរោលខ្លោចពេញខ្លួនប្រាណ ហើយក៏ធ្លាក់មកដីទាំងជំហរតែម្តងតែជាសំណាងល្អដែលជនរងគ្រោះមិនស្លាប់ទើបសមត្ថកិច្ចនិងក្រុមគ្រួសារបានបញ្ជូនទៅកាន់មន្ទីរពេទ្យហើយ៕

អត្ថបទ៖សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម