សន្តិសុខសង្គម
កំណាត់ផ្លូវ២ខ្សែបានជួសជុលគ្រឹះនិងអ៊ុតកៅស៊ូ (AC) រួចរាល់នៅថ្ងៃទី ១៣ តុលានេះហើយ
កំណាត់ផ្លូវចំនួន២ខ្សែ គឺកំណាត់ផ្លូវជាតិលេខ២ និងកំណាត់ផ្លូវស៊ីសុវត្ថិដែលក្រុមការងារនៃមន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ អនុវត្តការងារទៅតាមការណែនាំរបស់លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានជួសជុលគ្រឹះនិងអ៊ុតកៅស៊ូ (AC) រួចរាល់ហើយនៅថ្ងៃទី ១៣ ខែតុលានេះ។

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងនៅព្រឹកថ្ងៃទី ១៣ ខែតុលានេះថា៖ អនុវត្តតាមការណែនាំពីលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនាថ្ងៃទី១តុលាកន្លងមកនេះ ក្រុមការងារនៃមន្ទីរសាធារណៈការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានបើកការរដ្ឋានជួសជុលគ្រឹះនិងអ៊ុតកៅស៊ូ (AC) លើកំណាត់ផ្លូវជាតិលេខ២ មានប្រវែង៤គីឡូម៉ែត្រកន្លះ ទទឹង១៨ម៉ែត្រ ដោយចាប់ពីស្ពានអាកាសក្បាលថ្នល់ដល់រង្វង់មូលព្រះនរាយ៍ (ព្រំប្រទល់ភ្នំពេញនឹងខេត្តកណ្ដាល) ។
ចំពោះការដ្ឋានមួយនេះបានបញ្ចប់កាលពីថ្ងៃ៣០កញ្ញាឆ្នាំ២០២២និងពេលនេះក្រុមការងារបាននិងកំពុងអ៊ុតគំនូសចរាចរ។ ចំណែកកំណាត់ផ្លូវស៊ីសុវត្ថិវិញបានអនុវត្តការងារចាប់ពីគល់ស្ពានជ្រោយចង្វាដល់វង្វង់មូលសម្តេចសង្ឃជួនណាត ដោយធ្វើការជួសជុលនិងអ៊ុតកៅស៊ូ (AC) ហើយការងារនេះបញ្ចប់នៅថ្ងៃទី ១៣ ខែតុលានេះហើយ។

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ផងដែរថា គម្រោងនៃការជួសជុលគ្រឹះនិងអ៊ុតកៅស៊ូ (AC) នៅលើកំណាត់ផ្លូវទាំង២ខ្សែនេះ គឺស្ថិតក្នុងគម្រោងជួសជុលផ្លូវទាំង៥៦ខ្សែរបស់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីសម្រួលការធ្វើចរាចរជូនបងប្អូនប្រជាពលរដ្ឋ និងដើម្បីជាការលើកសោភណ្ឌភាពរាជធានីភ្នំពេញកាន់តែស្អាតនិងទាក់ទាញផងដែរ។
គួររំលឹកផងដែរថា៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង កាលពីព្រឹកថ្ងៃទី២៩សីហា២០២២កន្លងមកនេះបានដឹកនាំមន្ត្រីជំនាញនិងអាជ្ញាធរដែនដីចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ និងពិនិត្យមើលស្ថានភាពផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់សង្រែលើនិងអង្រែក្រោមខណ្ឌមានន័យ ហើយកាលណោះ លោកអភិបាលរាជធានីបានណែនាំអោយមន្ត្រីជំនាញនិងអាជ្ញាធរដែនដី រៀបចំសណ្តាប់ធ្នាប់សាធារណៈផ្លូជាតិលេខ២នេះអោយបានល្អ ដោយមិនអោយមានការលក់ដូររំលោភ យកចិញ្ចើមផ្លូវសាធារណៈ និងជួសជុលមើលថែផ្លូវ ក្រលុកសំបុកមាន់ ដើម្បីអោយបងប្អូនប្រជាពលរដ្ឋអាចធ្វើដំណើរទៅមកបានស្រួលលុះមកដល់ថ្ងៃទី០១ កញ្ញាឆ្នាំ២០២២ការដ្ឋានជួលជុលគ្រឹះនិងនិងអ៊ុតកៅស៊ូ (AC) លើកំណាត់ផ្លូវ១ខ្សែនេះបានចាប់ផ្តើមតែម្តង៕

អត្ថបទ៖ ស្រីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


