Connect with us

សន្តិសុខសង្គម

ករណីរំលោភសម្លាប់សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យបានហើយនៅខេត្តសៀមរាប

បានផុស

នៅ

សៀមរាប៖ ជនសង្ស័យម្នាក់ដែលបានធ្វើទារុណកម្ម អំពើឃោរឃៅ រំលោភសេពសន្ថវ: និងអំពើលួចមានស្ថាន​ទម្ងន់ទោសដោយប្រើហិង្សា ត្រូវបាននគរបាលខេត្តសៀមរាប សហការគ្នាស្រាវជ្រាវឃាត់ខ្លួនបានហើយ។ ហេតុការណ៍ឃាត់ខ្លួនេះធ្វើឡើងនៅវេលាម៉ោង ១១និង៣០នាទីថ្ងៃទី១៥ខែតុលាឆ្នាំ២០២២ ស្ថិតក្នុងការដ្ឋាន​សំណង់ក្នុងភូមិបឹង សង្កាត់ ក្រពីរៀល ក្រុងសៀមរាប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវរសេនីយ៍ទោ សុខ ម៉េងអ៊ាង នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា ដោយមានការចង្អុលបង្ហាញពីថ្នាក់ដឹកនាំនៃស្នងការដ្ឋាននគរបាលខេត្ត ទើបលោកបានដឹកនាំកម្លាំង​នគរបាលជំនាញ សហការគ្នាស្រាវជ្រាវ រហូតឈានដល់ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីឃាតកម្មដោយមាន​ទារុណកម្ម អំពើឃោរឃៅ និងរំលោភសេពសន្ថវ: និងអំពើលួចមានស្ថានទម្ងន់ទោសដោយប្រើហិង្សា កើតហេតុវេលា ម៉ោង២១:៣០នាទី នៅថ្ងៃទី១២ ខែតុលា ឆ្នាំ ២០២២ ចំណុចក្នុងបន្ទប់ជួលស្ថិតនៅក្រុមទី៦ ភូមិស្វាយ ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប។ លោកបន្តថា ដោយទទួលសេចក្ដីរាយការណ៍ពីក្រុមគ្រួសារជនរងគ្រោះថា ជនរងគ្រោះឈ្មោះ រឿ សារី ភេទស្រី អាយុ ៣៨ឆ្នាំ ស្រុកកំណើតភូមិចន្លោង ឃុំស្រង៉ែ ស្រុកសៀមរាប ខេត្តសៀមរាប បានស្លាប់នៅ​ក្នុងផ្ទះជួលកន្លែងកើតហេតុខាងលើ។ ក្រោយទទួលបានព័ត៌មាននេះកម្លាំងនៃការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានសហការជាមួយ កម្លាំងនៃ​ការិយា​ល័យ​នគរបាលបច្ចេកទេសវិទ្យាសាស្រ្ត, កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកពួក, កម្លាំងប៉ុស្តិ៍នគរបាល​ដ្ឋបាលក្របីរៀល និងគ្រូពេទ្យមន្ទីរពេទ្យបង្អែកពួក ចុះដល់កន្លែងកើតហេតុ ពិនិត្យសាកសព និងកន្លែងកើតហេតុ កំណត់បានថា ការស្លាប់របស់ជនរងគ្រោះខាងលើគឺមានជាប់ពាក់ព័ន្ធនិងបទល្មើសព្រហ្មទណ្ឌ ក៏បន្តស្រាវជ្រាវ​ស៊ើបអង្កេត រហូតកំណត់បានមុខសញ្ញាជនសង្ស័យ ហើយនៅវេលាវេម៉ោង ១១និង៣០នាទី ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ នាំខ្លួនមុខសញ្ញាជនដៃដល់មកសួរនាំតែម្តង ។

តាមការស្តាប់ចម្លើយរបស់ឈ្មោះ យ៉ា ឆានី ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរកម្មករសំណង់ ស្រុកកំណើតភូមិគោកថ្មី ឃុំល្វា  ស្រុកពួក ខេត្តសៀមរាប ទីលំនៅបច្ចុប្បន្ន ស្នាក់នៅកន្លែងធ្វើសំណង់ ស្ថិតភូមិបឹង សង្កាត់ក្របីរៀល ក្រុងសៀមរាប ដែលបបានប្រព្រឹត្តបទល្មើស ករណីឃាតកម្មដោយមានទារុណកម្ម អំពើឃោរឃៅបានសារភាពថា រូបគេជាជនដៃដល់តែម្នាក់ដែលធ្វើ​កម្មភាពរំលោភសេន្ថវៈ និងសម្លាប់ទៅលើជនរងគ្រោះឈ្មោះ រឿ សារី ភេទស្រី អាយុ ៣៨ឆ្នាំ និងយកទ្រព្យ​សម្បត្តិរបស់នាង។ ជាក់ស្តែងកាលពីល្ងាចថ្ងៃទី១០ និងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ នៅចន្លោះវេលាម៉ោង ១៩និង០០នាទី ឬ ២០និង០០នាទីល្ងាច រូបគេបានជិះកង់ឆ្វែលមើលជនរងគ្រោះ នៅចំណុចទីតាំងកន្លែងកើត​ហេតុខាងលើ លុះដល់ល្ងាចថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ២០និង០០នាទី រូបគេបានជិះកង់ចេញ​ពីការដ្ឋានសំណង់ស្ថិតភូមិបឹង សង្កាត់ក្រពីរៀល ក្រុងសៀមរាប ទៅទិញម៉ីឆា និងប្រហិតចៀន នៅចំណុចផ្សារ ក្របីរៀល រួចហើយជិះកង់សំដៅទៅផ្ទះជនរងគ្រោះ ពេលទៅដល់ខ្លួនឃើញជន​រងគ្រោះអង្គុយនៅមុខ​ផ្ទះតែម្នាក់ឯង  ចំណែកទ្វារផ្ទះគឺបើកចំហរ ពេលនោះរូបគេបានកាន់ម៉ីឆា និងប្រហិតចៀន ចូលអង្គុយហូបនៅក្នុង​ផ្ទះជនរងគ្រោះ តែជនរងគ្រោះមិនបានចូលរួមហូបជាមួយទេ ហើយក៏មិនបាននិយាយអ្វីមកកាន់រូបខ្លួនផងដែរ។

នៅវេលាម៉ោង ២១និង៣០នាទី ពេលរូបគេហូបម៉ីឆា និងប្រហិតចៀនអស់ ស្រាប់តែជនរងគ្រោះដើរ​ចូលទៅបន្ទប់ទឹក​ក្នុងផ្ទះ ដោយ មានចំណង់រួមភេទ និងស្របពេលដែលមានឱកាសល្អ ព្រោះយប់ស្ងាត់ ហើយជនរងគ្រោះនៅផ្ទះតែ​ម្នាក់ឯង គេបានក្រោកដើរទៅយកខ្សែភ្លើង មានប្រវែងប្រហែល ១៥០សង់ទីម៉ែត្រ មកបត់ជាពីរហើយស្ទុះ​ចូលតាមជនរងគ្រោះ​ទៅក្នុងបន្ទប់ទឹក ដែលកំពុងឈរបែរខ្នងមកទ្វារ ដោយប្រើដៃទាំងពីររិតកជនរងគ្រោះ​និងខ្សែភ្លើងរហូតដល់សន្លប់​បាត់បង់ស្មារតី  ហើយគេបានដើរទៅបិទទ្វារផ្ទះ(ទ្វាររូត)ហើយធ្វើសកម្មភាពរំលោភ​សេពសន្ថវៈ ទៅលើជន រងគ្រោះរហូតបានសម្រេច។ ដោយពិនិត្យឃើញថាជនរងគ្រោះនៅមានដង្ហើម និងដៃជើង នៅតែអាចកំរើកបាន ហើយភ័យខ្លាចបែកការ ទើបរូបគេបានប្រើជើងខាងស្តាំងជាន់ និងកន្រ្តំ ទៅលើកជន​រងគ្រោះខ្លាំងៗជាច្រើនជើង បណ្តាលឲ្យបាក់គ្រែទើបជនរងគ្រោះដាច់ខ្យល់ស្លាប់ ។ បន្ទាប់មកជនសង្ស័យបានយកទូរស័ព្ទដៃមួយគ្រឿងនិងបន្តទៅរើកកាយមើលក្នុងទូរយកលុយចំនួន ២ម៉ឺនរៀល និងបានយកម៉ូតូជនរងគ្រោះម៉ាកទ្រីមសង ពណ៌ខ្មៅ សេរីឆ្នាំ២០១៧ ពាក់ស្លាកលេខៈ សៀមរាប 1Z:2423 បើកចេញដោយដៃម្ខាង និងដៃម្ខាងទៀតបណ្តើរកង់ ដោយបើកហួសផ្លូវបត់ចូលទៅការដ្ឋានសំណង់ដែលខ្លួន​ស្នាក់នៅបណ្តោះអាសន្ន ប្រហែល ៥០ម៉ែត្រ ក៏សម្រេចចិត្តទុកម៉ូតូនោះចោលនៅចំណុចខ្ទមមួយក្បែរផ្លូវកៅស៊ូ ព្រោះមិនដឹងយកទៅលក់នៅទីណា ម្យ៉ាងទៀតខ្លាចបែករឿង។  បន្ទាប់ពីទុកម៉ូតូផ្លុងចោលហើយរូបគេបានជិះកង់ទៅដេកនៅការដ្ឋានធ្វើសំណង់ស្ថិតនៅភូមិបឹង សង្កាត់ ក្រពីរៀល ក្រុងសៀមរាប ខេត្តសៀមរាប។

បន្ទាប់ពីជនសង្ស័យបានសារភាពកំហុសរួច កម្លាំងនគរបាលជំនាញនៃស្នងការដ្ឋននគរបាលខេត្តសៀមរាប បានកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការបន្តតាមច្បាប់៕ អត្ថបទ៖ កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

លោក ថាក់ស៊ី​ន​​​ បង្ហាញ​បំណង​ចេញមុខ​​​ជួយរដ្ឋាភិបាល​​កូន ចរចា​​រឿងពន្ធ​​គយ​ជាមួយអាមេរិក

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​​យោធា​​រុស្ស៊ី​​អះអាងថា​ រំដោះ​តំបន់​ Kursk ​ទាំង​​ស្រុង​​ ចំថ្ងៃ​ លោក ​ត្រាំ ជួប​​​​ហ្សេលេនស្គី និង​មេដឹកនាំអឺរ៉ុប

កីឡា៦ ម៉ោង មុន

Barca អវត្តមាន​កីឡាករសំខាន់ ៤ នាក់ ខណៈ Real Madrid អវត្តមាន​ ៣នាក់ មុនប៉ះគ្នាយប់នេះ

សន្តិសុខសង្គម៧ ម៉ោង មុន

ព័ត៌មានបឋម ៖ បាក់ស្រុតផ្លូវអមមាត់ប្រឡាយលូស្ទឹងមានជ័យធ្លាក់កង់បីឥណ្ឌា ១ គ្រឿង ក្រោយភ្លៀងមួយមេ

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋមន្ត្រីការងារឱ្យរើសគ្រូបច្ចេកទេសជិត៣ពាន់នាក់ដើម្បីដាក់បង្រៀនតាមសាលារដ្ឋ

សន្តិសុខសង្គម៧ ម៉ោង មុន

ព័ត៌មានបឋម ៖ បាក់ស្រុតផ្លូវអមមាត់ប្រឡាយលូស្ទឹងមានជ័យធ្លាក់កង់បីឥណ្ឌា ១ គ្រឿង ក្រោយភ្លៀងមួយមេ

សេចក្ដីជូនដំណឹង៨ ម៉ោង មុន

ក្រុមហ៊ុន វឌ្ឍនៈ ហ៊ានចេញមុខប្រកាសគាំទ្រ “ចំណាត់ការ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្អាកការផ្តល់រង្វាន់តាមរយៈក្រវិលកំប៉ុងស្រាបៀរនិងគម្របភេសជ្ជៈ”

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

អាជ្ញាធរមីយ៉ាន់ម៉ាចាប់ខ្លួនគ្រូហោរាម្នាក់ដែលទស្សន៍ទាយពីការរញ្ជួយដីមិនពិតនៅលើ TikTok

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

បុរស ​ជប៉ុន​ លាក់​គ្រោង​ឆ្អឹង​ឪពុក​ក្នុង​ទូខោអាវ ​រយៈពេល​២​ឆ្នាំ ដើម្បីគេច​ពី​ថ្លៃចំណាយលើបុណ្យសព

សន្តិសុខសង្គម១០ ម៉ោង មុន

នគរបាលកំពុងស៊ើបសួរបុគ្គលិកសាលាបង្រៀនភាសាកូរ៉េ ១ កន្លែង ជុំវិញករណី ពលរដ្ឋជាច្រើននាក់ មកតវ៉ាទាមទារលុយបង់ថ្លៃសិក្សា

Sokha Hotels

ព័ត៌មានពេញនិយម