សន្តិសុខសង្គម
ស្ត្រីវ័យក្មេងម្នាក់ សម្លាប់កូនខ្លួនឯង ត្រូវសមត្ថកិច្ចឃាត់ខ្លួន
សមត្ថកិច្ចឃាត់ខ្លួនស្ត្រីវ័យ ១៧ ឆ្នាំម្នាក់ ករណីសម្លាប់កូនខ្លួនឯងយ៉ាងអាណោចអាធ័ម។

ហេតុការណ៍ឃាត់ខ្លួននេះធ្វើឡើងកាលពីព្រឹកថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២២ ស្ថិតភូមិកន្ត្រក សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

សមត្ថកិច្ចបានឲ្យដឹងថា កាលពីវេលាម៉ោង ២៣ និង ០០ នាទី យប់ថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២២ នៅភូមិកន្ត្រក សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ម្តាយឈ្មោះ ជា ស្រីអូន អាយុ ១៧ ឆ្នាំ មុខរបរអ្នកលក់បន្លែ ដោយក្នុងពេលដែលរស់នៅប្រចាំថ្ងៃជាមួយប្តី ជនសង្ស័យ តែងតែមានទំនាស់ជាមួយប្តី ហើយប្តីរបស់ខ្លួន ចោទប្រកាន់រូបខ្លួនថា កូននេះមិនមែនជាកូនរបស់គេនោះទេ។ ជាកូនជាមួយប្រុសផ្សេង ទើបជនសង្ស័យ មានចិត្តខឹងនឹងប្តី ហើយមានចិត្តចង់សម្លាប់កូនចោល។

សមត្ថកិច្ចបន្ថែមថា ជនសង្ស័យបានបីកូន (ជនរងគ្រោះកំពុងដេក) ចេញពីក្នុងផ្ទះ តាមបង្អួច យកទៅបោះចោលក្នុងស្រះទឹក ហើយដើរត្រឡប់មកផ្ទះវិញ។ រួចក៏ប្រឌិតរឿង ដោយកាយខោអាវ និងយកដំបងមកដាក់មុខផ្ទះ ហើយកុហកក្រុមគ្រួសារ ដោយប្រាប់ថា មានចោរចូលផ្ទះវាយប្លន់យកម៉ូតូ និងយកកូនរបស់ខ្លួនទៅបាត់។ ពេលនោះ ក្រុមគ្រួសារ បាននាំគ្នាដើររក ក៏ឃើញកូន(ជនរងគ្រោះ) អណ្ដែតក្នុងទឹកស្រះ ហើយក៏នាំគ្នាចុះស្រង់ និងយកទៅមន្ទីរពេទ្យ តែជនរងគ្រោះបានស្លាប់បាត់ទៅហើយ។
បច្ចុប្បន្នកម្លាំងនគរបាលជំនាញ កំពុងរៀបចំសំណុំរឿង ដើម្បីបញ្ជូនខ្លួនជនសង្ស័យទៅតុលាការ ចាត់ការតាមផ្លូវច្បាប់៕
អត្ថបទ ៖ កុសល
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


