សន្តិសុខសង្គម
ឃាត់ខ្លួននារីវៀតណាម១១នាក់ ក្រោយផ្ទុះអាវុធជាច្រើនគ្រាប់នៅហាងខារ៉ាអូខេ៦៨ ក្នុងក្រុងបាវិត
កម្លាំងនគរបាលក្រុងបាវិត ខេត្តស្វាយរៀង បានធ្វើការឃាត់ខ្លួនជនសង្ស័យជានារីជនជាតិវៀតណាមចំនួន១១នាក់ បន្ទាប់ពីមានករណីផ្ទុះអាវវុធជាច្រើនគ្រាប់នៅហាងខារ៉ាអូខេមួយកន្លែងដែលមានស្លាកយីហោ ៦៨ កាលពីវេលាម៉ោង២និង៣០នាទីរំលងអាធ្រាត្រ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

សមត្ថកិច្ចបានអោយដឹងថា នារីសង្ស័យមានឈ្មោះទី១ ឡូ ធីថាវ អាយុ២៧ឆ្នាំ។ ២-ឈ្មោះ ឡ ធីងិន អាយុ២៦ឆ្នាំ។ ៣-ឈ្មោះ ឡូ ធីង៉ា អាយុ១៧ឆ្នាំ។ ៤-ឈ្មោះ វ៉ាង ធីយួ អាយុ១៧ឆ្នាំ។ ៥-ឈ្មោះ បៀវ ធីវិន អាយុ១៥ឆ្នាំ។ ៦-ឈ្មោះ ដ ធីហៀប អាយុ១៧ឆ្នាំ។ ៧-ឈ្មោះ ឡុក ធីថាម អាយុ១៧ឆ្នាំ។ ៨-ឈ្មោះ ឡុង ធីហាយ អាយុ២៤ឆ្នាំ។ ៩-ឈ្មោះ ឡេ ធីមី អាយុ១៦ឆ្នាំ។ ១០-ឈ្មោះ លឿន ធីថាវ អាយុ២៥ឆ្នាំ។ ១១-ឈ្មោះ ឡូ ធីទៀប អាយុ១៦ឆ្នាំ ។

ប្រភពបានបន្តថា បន្ទាប់ពីទទួលបានព័ត៌មានករណីផ្ទុះអាវុធបង្កឡើងដោយជនជាតិវៀតណាម១ក្រុម ជិះរថយន្ត១គ្រឿង ម៉ាកព្រូសពណ៌ប្រផេះស្លាកលេខភ្នំពេញ ២BL២៩៣៤ សមត្ថកិច្ច ក៏បានចុះដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវក៏បានរកឃើញសំបកគ្រាប់កាំភ្លើងវែងចំនួន០៧គ្រាប់ សំបកកាំភ្លើងខ្លីចំនួន០១គ្រាប់ និងស្លាកលេខរថយន្ត ភ្នំពេញ ២BH០២១៧ នៅកន្លែងកើតហេតុ។

ក្រោយមកសមត្ថកិច្ច ក៏បន្តការស្រាវជ្រាវរកឃើញរថយន្តខាងលើយកទៅទុកផ្លុងចោលនៅលើផ្លូវជាតិលេខ០១ នៅចំនុចភូមិឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ហើយសមត្ថកិច្ចក៏បន្តកាស្រាវជ្រាវដល់ម៉ោង ៦ល្ងាចថ្ងៃដដែលនិងកំណត់បានមុខសញ្ញាជួលផ្ទះរបស់ឈ្នោះ កៅ ផល្លា ភេទស្រី អាយុ៤០ឆ្នាំ មានទីតាំងនៅក្នុងបូរីរិទ្ធី រ៉េស៊ីដេន ស្ថិតនៅភូមិតាបិប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

ដោយមានការសម្របសម្រួលពីលោក ដូរ៉ា អង្គប្រទាន ព្រះរាជអាជ្ញារង សមត្ថកិច្ចបានធ្វើការឆែកឆេរផ្ទះជួល ក៏ឃើញមាននារីជាជនជាតិវៀតណាមចំនួន១១នាក់ និងនាំខ្លួនយកមកអធិការរដ្ឋាននគរបាលក្រុងបាវិត ដើម្បីធ្វើការសាកសួរ។ ក្រោយពីកាសាកសួរចប់ និងមានការពីឯកភាពពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង អោយឃាត់ខ្លួនបណ្ដោះអាសន្ត ដើម្បីធ្វើការស្រាវជ្រាវរកមុខសញ្ញាបន្តទៀត៕



-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?