សន្តិសុខសង្គម
បញ្ជូនស្ត្រីជាមន្ត្រីនគរបាលគ្រឿងញៀនម្នាក់ពាក់ព័ន្ធករណីឆបោកលុយជិត២០មុឺនដុល្លារមកតុលាការ
មុននេះបន្តិចកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃក្រសួងមហាផ្ទៃ បានបញ្ជូនមន្ត្រីនគរបាលការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលម្នាក់ ពាក់ព័ន្ធករណីឆបោកលុយជិត២០មុឺនដុល្លារមកតុលាការ ខេត្តកណ្តាលហើយ។

ជនសង្ស័យមានឈ្មោះ ធូក ចិន្តា ជាមន្ត្រីនគរបាលការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ។ ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ ធ្វើការឃាត់ខ្លួនកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ ម្សិលមិញនេះ។
ប្រភពព័ត៌មានបានឱ្យដឹងថា មូលហេតុរហូតឈានទៅដល់ការឃាត់ខ្លួនស្ត្រីម្នាក់ដែលជាមន្ត្រីនគរបាល គឺមានពាក្យបណ្តឹងពីប្រជាពលរដ្ឋជាច្រើនគ្រួសាររស់នៅឃុំបឹងគ្រំ ស្រុកល្វាឯម ខេត្តកណ្ដាល ប្តឹងពីករណីឆបោកលុយ។

ប្រភពដដែលបានបញ្ជាក់ឱ្យដឹងថា ស្ត្រីជាមន្ត្រីនគរបាលឈ្មោះ ធូក ចិន្តា បានខ្ចីលុយពីប្រជាពលរដ្ឋចំនួន១៨គ្រួសារ ដោយក្នុង១គ្រួសារ ចាប់ពីរាប់ពាន់ដុល្លារ ខ្លះទៀតរាប់មុឺនដុល្លារក៏មាន។
បច្ចុប្បន្នជនសង្ស័យកំពុងស្ថិតនៅក្រោមការសាកសួររបស់លោក អ៊ុន សុវណ្ណធានី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល ។ ហើយករណីខាងលើនេះក៏មានលេចឮដំណឹងថា កំពុងតែមានការអន្តរាគមន៍ពីសំណាក់អ្នកធំម្នាក់ដែលមានមុខមាត់ ដើម្បីឱ្យដោះលែងជនសង្ស័យខាងលើនេះផងដែរ។

ចំណែកឯប្រជាពលរដ្ឋជាច្រើនគ្រួសារដែលត្រូវបានស្ត្រីជាមន្ត្រីនគរបាលខ្ចីលុយមិនព្រមសង កំពុងតែមានការព្រួយបារម្ភយ៉ាងខ្លាំង ជុំវិញលេចឮដំណឹងថាមានអ្នកធំអន្តរាគមន៍ឱ្យដោះលែងជនសង្ស័យខាងលើ៕
អត្ថបទ៖ ឆៃ យ៉ា



-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


