Connect with us

សន្តិសុខសង្គម

អាជ្ញាធរខេត្តបន្ទាយមានជ័យ​ចុះហាមឃាត់ក្រុមហ៊ុន ម៉ន ដានី លក់ដីឡូតិ៍ ករណីល្មើសច្បាប់

បានផុស

នៅ

កម្លាំង​អាជ្ញាធរមានសមត្ថកិច្ចខេត្តបន្ទាយមានជ័យ​ បានចុះហាមឃាត់ ផ្អាករាល់សកម្មភាព​របស់ក្រុមហ៊ុន​ ម៉ន ដា​នី ដែលធ្វើសកម្មភាពអត់ច្បាប់ លក់ដីឡូតិ៍មួយចំនួននៃគម្រោង​រាប់សិបហិកតា ដែលបង្កហានីភ័យ ឬគ្រោះថ្នាក់ដល់ពលរដ្ឋជាអតិថិជនយ៉ាងខ្លាំង។

ការចុះហាមឃាត់នេះធ្វើឡើងនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ នៅផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ និងភូមិសាលាក្រហម ឃុំសំរោង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាជ្ញាធរមានសមត្ថកិច្ចខេត្តបន្ទាយមានជ័យ​ បានបញ្ជាក់ឲ្យដឹងទៀតថា កងកម្លាំង​ចុះ​មកនេះបានធ្វើការហាមឃាត់ឲ្យធ្វើ ផ្អាករាល់សកម្មភាព​របស់ក្រុមហ៊ុន​ ដែលធ្វើសកម្មភាពអត់ច្បាប់ លក់ដីឡូតិ៍មួយចំនួននៃគម្រោង​រាប់សិបហិកតា ដែលបង្កហានីភ័យ ឬគ្រោះថ្នាក់ ដល់ពលរដ្ឋជាអតិថិជន។

លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ឲ្យដឹងថា លោកបានដឹកនាំមន្ត្រីអាជ្ញាធរមាន សមត្ថកិច្ច កងកម្លាំងចម្រុះចុះមកត្រួតពិនិត្យទីតាំងដីក្រុមហ៊ុន ម៉ន ដានី លក់ដីឡូតិ៍ នេះក្នុងបំណងឲ្យម្ចាស់ក្រុមហ៊ុន
ស្នើសុំអនុញ្ញាតច្បាប់​ចាក់បំពេញអាចម៍ដីកម្មសិទ្ធិឯកជនជាមុនសិន ព្រោះក្រុមហ៊ុន​ពុំទាន់ទាន់មានលិខិតអនុញ្ញាតនៅឡើយ តែម្ចាស់ក្រុមហ៊ុនបានធ្វើ​សកម្មភាពចាក់ដី សង់សំណង់ ផ្សព្វផ្សាយលក់ដី​លំនៅឋាន​និងវីឡា ។

លោក លី សារី បានបញ្ជាក់ឲ្យដឹងបន្តទៀតថា យោងលិខិតរបស់មន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីខេត្ត បើពិនិត្យលើឯកសារដីមានឈ្មោះផ្សេងៗ មិនមានលិខិតអនុញាតគ្រប់គ្រាន់នៅឡើយ ក្នុងនាមលោកជាអាជ្ញាធរ​មានសមត្ថកិច្ចខេត្ត លោកសូមគាំទ្រលើកទឹកចិត្តគម្រោងរបស់វិនិយោគិនគ្រប់គ្នាដែលចូលមកបណ្តាក់ទុន និងធ្វើអាជីវកម្ម នៅក្នុងខេត្តបន្ទាយមានជ័យនេះ ប៉ុន្តែសូមឲ្យក្រុមហ៊ុនបំពេញកិច្ចការនានាដែលច្បាប់អនុញ្ញាតជូនជាមុនសិន ហេតុនេះ ក្រុមការងារបានឯកភាពពិនិត្យលើស្ថានភាពទូទៅ បច្ចេកទេស នៃសំណង់ផ្ទះល្វែង វីឡានៃបុរី ម៉ន ដានី នេះ ពាក់ព័ន្ធករណីនេះ ម្ចាស់ឬថៅកែក្រុមហ៊ុននេះបានគេចវេសមិនមកទទួល និងសហការការងារជាមួយមន្ត្រីអាជ្ញាធរមានសមត្ថកិច្ច ដែលចុះបេសកកម្មនោះទេ ដោយទុកតំណាងឬបុគ្គលិកផ្នែកលក់៣នាក់ ដែលគ្មានសិទ្ធិសម្រេច ឬជាអ្នកបានត្រឹមជូនដំណឹង ឬនាំពាក្យប៉ុណ្ណោះឲ្យនៅចាំជួបមន្ត្រី ។

អ្នកតំណាងក្រុមហ៊ុនបានបំភ្លឺថា ចំពោះលិខិត ឬច្បាប់អនុញ្ញាតសាងសង់ និងពុះដីឡូតិ៍ ខាងក្រុមហ៊ុន បាននឹងកំពុងត្រៀមរៀបចំឯកសារស្នើសុំដែរ គ្រាន់តែបានធ្វើមុនបណ្តើរៗ គឺឲ្យតំណាងខាងច្បាប់​រត់ហើយ តែ​មិនអាចបានលឿនដូច ចិត្តទេ​ ត្បិតការធ្វើប្លង់រឹង ប័ណ្ណសម្គាល់អចលនវត្ថុ ឬកម្មសិទ្ធិ ត្រូវចំណាយពេលយូរណាស់ហេតុនេះ ការរកស៊ី ទាល់​តែសុំច្បាប់បណ្តើរធ្វើបណ្តើរៗ ទើបអាចទប់ទល់លើការចំណាយបាន ។ ចំណែកការសាងសង់ គឺមានត្រឹមផ្ទះបាយ បន្ទប់ទឹក ហាងកាហ្វេ ដែលទុកសម្រាប់អតិថិជន និងបុគ្គលិកក្រុមហ៊ុនប្រើប្រាស់បណ្តោះអាសន្នប៉ុណ្ណោះ ហេតុនេះក្រុមហ៊ុនស្នើសុំទុករយ:ពេលមួយ ដើម្បីពិភាក្សាជាមួយថៅកែក្រុមហ៊ុនសិន រួចសុំផ្តល់ព័ត៌មានជាក្រោយ ។

លោក ឡុង វុធ អនុប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ ទទួលបន្ទុកសំណង់ បាននិយាយថា ករណីក្រុមហ៊ុននេះ មន្ត្រីជំនាញបានចុះពិនិត្យរួចហើយនៅពេលចាក់ដីដំបូង ខាងមន្ទីរបានជូន ដំណឹងដែរ តែក្រុមហ៊ុនមិនអនុវត្តតាម មិនគោរពច្បាប់អាស្រ័យហេតុនេះ ទើបកន្លងមកមន្ទីរចុះមកម្តងទៀត និងរៀបចំឯកសារឲ្យផ្អាកសកម្មភាពលក់ដីឡូតិ៍ ផ្ទះល្វែង វីឡាផងដែរ ដោយក្រុមហ៊ុនពុំមានច្បាប់ហើយដីជារបស់គេ ម្ចាស់ដើម ដីមិនទាន់បានស្នើសុំច្បាប់ចាក់ដី សង់សំណង់ ស្រាប់តែធ្វើការផ្សព្វផ្សាយ លក់ដី​លំនៅឋាន​និងវីឡា ពីដីស្រែមកជាដីលំនៅឋាន ឬផលិតកម្មនានា និងបានរំលោភលើដីសាធារណៈរបស់រដ្ឋ ចំណីផ្លូវថ្នល់ជាតិ​លេខ៥ ដែលបានទទួលនូវសំណងផលប៉ះពាល់ពីរដ្ឋ នៃអន្តរក្រសួងរួចហើយផងដែរ ហើយក្រុមហ៊ុនទទួលសិទ្ធិសាងសង់ផ្លូវកំពុងចាប់អនុវត្តការស្ថាបនា ក្នុងគម្រោងធ្វើឱ្យប្រសើរឡើង ផ្លូវជាតិលេខ៥ ជាផ្លូវហាយវេ ២គន្លងទៅ ២គន្លងមក នៃកំណាត់សិរីសោភ័ណ-ប៉ោយប៉ែត ។ ចំណែកតំណាងមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ការចាក់ដីការដាំកូនឈើ ធ្វើសួនច្បារ នៅខាងមុខដីរបស់ក្រុមហ៊ុន ពុះដីឡូតិ៍ ផ្ទះល្វែង និងវីឡា ម៉ន ដានី នេះ ជាដីដែលម្ចាស់ដើមរបស់ដីបានទទួលសំណងនៃផលប៉ះពាល់ដីចំណីផ្លូវជាតិលេខ៥ រួចហើយ។ ដូច្នេះ ពេលសាងសង់ផ្លូវនេះ ក្រុមហ៊ុន​សាងសង់ផ្លូវមិនសងសំណងនោះទេ ហើយចំពោះមុខ ក្រុមហ៊ុនពុះដីល្វែងនេះរុះរើដោះស្រាយយកចេញជាបន្ទាន់ ។

ចំពោះពលរដ្ឋជាអតិថិជនទិញដី និងសំណង់របស់ក្រុមហ៊ុន ម៉ន ដា​នី លក់ដីឡូតិ៍ ខាងលើ បានព្រួយបារម្ភចំពោះការប្រថុយទិញដី និងសំណង់របស់ខ្លួន ត្បិតក្រុមហ៊ុននេះលោតឆត្រ ឬធ្វើឆៅស្ទើរទាំងអស់ដូច្នេះ នាំឲ្យសង្ស័យពីសុវត្ថិភាពលុយកាក់របស់ពួកគេ ។ ម្យ៉ាងទៀតក្រុមហ៊ុន ក៏បានបញ្ឆោតថា ទីតាំងដីនោះ នៅក្រុងប៉ោយប៉ែត ដែលមានប្រជាប្រិយ ហាងឆេងដីធ្លី តែជាក់ស្តែងទីតាំងវាស្ថិតនៅទីតាំងវាលស្រែ នៅឯក្រុងសិរីសោភ័ណ និងស្រុកអូរជ្រៅ ឯណោះសោះ ៕

អត្ថបទ៖ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៩ នាទីutes មុន

ឡាវអនុញ្ញាតឱ្យកម្ពុជាដឹកស្វាយទៅលក់នៅចិន​តាមផ្លូវដែករបស់ខ្លួន

ជីវិតកម្សាន្ដ៣៧ នាទីutes មុន

កែវ អមរៈ ធ្វើឱ្យលោក អូលីវ៉ា គង់ មានមោទនភាពជាមួយនឹងសមត្ថភាព ដ្បិតទើបប្រឡូកវិស័យដើរម៉ូដ

ព័ត៌មានជាតិ២ ម៉ោង មុន

អឺរ៉ុបអាចនឹងចុះវាយតម្លៃលើផលិតផលត្រីកម្ពុជានៅឆ្នាំក្រោយបង្កើតក្ដីសង្ឃឹមលើការនាំចេញ

ព័ត៌មានជាតិ២ ម៉ោង មុន

ស្នងការរាជធានីភ្នំពេញ ផ្ដល់រង្វាន់ដល់នគរបាលខណ្ឌបឹងកេងកង ក្រោយឃាត់ខ្លួនជនសង្ស័យ ៧នាក់ ឆក់ទ្រព្យសម្បិត្តរបស់ពលរដ្ឋ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

៤ខែ​ដើម​ឆ្នាំ​២០២៥ អារ៉ាប៊ីសាអូឌីត ប្រហារជីវិតមនុស្ស ១០០​នាក់

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

រុស្ស៊ី​ព្រមាន​អ៊ុយក្រែន បើ​ហ៊ាន​វាយ​ប្រហារ​ថ្ងៃ​៩ឧសភា ក្រុងកៀវ​ទំនងមិន​អាច​រស់ដល់​ថ្ងៃ​១០​ឧសភា​ទេ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ហ្សេលេនស្គី​៖ គ្មានការធានាសុវត្ថិភាព​ដល់​​ប្រតិភូបរទេស​​ចូលរួម​ក្បួន​ព្យុហយាត្រា​ក្នុងថ្ងៃជ័យជម្នះ​រុស្ស៊ីទេ​

ព័ត៌មានជាតិ៧ ម៉ោង មុន

គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះប្រភេទ MK-82 មួយគ្រាប់ ត្រូវបានពលរដ្ឋប្រទះឃើញនៅស្រុកប្រាសាទបល្ល័ង្ក

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

លោក គីម បង្អួត​ពី​ភាពជឿនលឿនក្នុងបច្ចេកវិទ្យារថក្រោះ​របស់​កូរ៉េ​ខាង​ជើង

នយោបាយ៦ ម៉ោង មុន

ប្រទេសទីម័រឡេស្ដេនឹងបំពាក់គ្រឿងឥស្សរិយយសកម្រិតខ្ពស់បំផុតជូន​សម្ដេចតេជោ

Sokha Hotels

ព័ត៌មានពេញនិយម