សន្តិសុខសង្គម
អាជ្ញាធរសង្កាត់ចោមចៅទី៣ចុះបង្ក្រាបទីតាំងហាងកាហ្វេបង្កប់ល្បែងស៊ីសង
ទីតាំងហាងលក់កាហ្វេបង្កប់ល្បែងស៊ីសងតាមប្រព័ន្ធអនឡាញប្រភេទឆ្នោតឡូតូ ដែលគ្មានច្បាប់អនុញាតិមួយកន្លែងនៅភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ត្រូវបានអាជ្ញាធរចុះបង្ក្រាបចាប់ដកហូតសម្ភារៈមួយចំនួន កាលពីវេលាម៉ោង១១និង២០នាទី ព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។

លោក សុទ្ធ សុជាតិ ចៅសង្កាត់រងទី១ សាលាសង្កាត់ចោមចៅទី៣ បានឲ្យដឹងថា ដោយអនុវត្តតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងក្រោមការបញ្ជាផ្ទាល់របស់លោក សក់ ច័ន្ធកញ្ញារិទ្ធ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ ឲ្យបង្ក្រាបទាំងអស់រាល់ល្បែងស៊ីសងគ្រប់ប្រភេទ។ ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋរាយការណ៍សម្ងាត់ថា មានទីតាំងលក់កាហ្វេមួយកន្លែងបង្កប់ល្បែងស៊ីសងប្រភេទអនឡាញទេីបលោកដឹកនាំកម្លាំងសង្កាត់ចុះពិនិត្យជាក់ស្តែងតែម្តង។

លោក សុទ្ធ សុជាតិ បានបន្តថា ក្រោយពិនិត្យជាក់ស្តែងទីតាំងខាងលេីមិនមានលិខិតអនុញាតិអាជីវកម្មទេីបធ្វេីកិច្ចសន្យាបញ្ឈប់រាល់ការបេីកល្បែងស៊ីសងខុសច្បាប់លេីម្ចាស់ទីតាំង រួចដកហូតសម្ភារៈ កុំព្យូទ័របេីកបញ្ចាំងល្បែងស៊ីសងចំនួន៣គ្រឿងយកមករក្សាទុកនៅសាលាសង្កាត់បណ្តោះអាសន្ន៕
អត្ថបទ៖ សុខា



-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


