សន្តិសុខសង្គម
ស្នងការខេត្តតាកែវ ចុះណែនាំដល់អធិការស្រុក ក្រុងទាំង១០ ដើម្បីទប់ស្កាត់បទល្មើស និងក្មេងទំនើង
ប៉ុន្មានថ្ងៃមកនេះលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ បានចុះមូលដ្ឋានណែនាំដល់អធិការស្រុក ក្រុង ទាំង១០ កុំអោយស្ពិកស្រពន់ក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ក្រោយផ្ទុះករណីអសន្តិសុខល្បីទូទាំងប្រទេស។

មហាជនពិតជាដឹងករណីអសន្តិសុខកើតឡើងផ្ទួនៗទូទាំងខេត្តតាកែវ នាពេលកន្លងមក ដល់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ករណីក្មេងទំនើង ចោរកម្ម និងបទល្មើសនានាហាក់ស្ងប់ស្ងាត់ក្រោយលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ បើកយុទ្ធនាការដើរដុះក្អែលលោកអធិការគ្រប់ស្រុកក្រុងដែលស្ពិកស្រពន់ក្នុងការបង្ក្រាប បង្កា បទល្មើស។

លោកឧត្តមសេនីយ៍ទោស្នងការខេត្តធ្លាប់បញ្ជាក់ថា ពិតណាស់បទល្មើសតែងតែកើតមានមិនថាតែខេត្តតាកែវទេ ព្រោះជាករណីកើតឡើងដោយភ្លាមៗ គ្មានការគ្រោងទុក ដូច្នេះ ចាំបាច់ណាស់ត្រូវមានការសហការណ៍គ្នារវាងប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានដើម្បីក្តាប់មុខសញ្ញា និងបង្ក្រាបអោយទាន់ពេល។

មហាជនកត់សម្គាល់ថា ក្រោយកើតបទល្មើសប៉ុន្មានករណីចុងក្រោយនេះ និងបន្ទាប់ពីលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្ត ដើរដុះក្អែលលោកអធិការតាមបណ្តាស្រុក ក្រុង ឃើញថា ពិតជាស្ងប់ស្ងាត់មិនមានករណីក្មេងទំនើងបង្កភាពអសន្តិសុខទៀតទេ។ តែមហាជនសំណូមពរថា បើមានសមត្ថកិច្ចដើរល្បាតជាប្រចាំតាមគោលដៅដែលងាយរងគ្រោះដោយបទល្មើសនានា ពិតជាកក់ក្តៅសម្រាប់ប្រជាពលរដ្ឋទ្វេដង៕
អត្ថបទ៖ វីរៈ
-
កីឡា៤ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា១ សប្តាហ៍ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៤ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម៦ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


