សន្តិសុខសង្គម
យុវជនម្នាក់ចងកសម្លាប់ខ្លួនបន្ទាប់ពីចូលស្ដីដណ្ដឹងកូនក្រមុំគេមិនបាន
យុវជនដ៏ស្រស់ស្អាតម្នាក់បានសម្រេចចិត្តធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួន បន្ទាប់ពីឪពុកបានចូលសួរខាងស្រីដើម្បីយកធ្វើជាកូនប្រសារ តែត្រូវឪពុក ម្តាយខាងស្រីបង្គាប់លើបណ្ណាការខ្ពស់ពេក។

ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី ១០ ខែមីនា វេលាម៉ោង ៥ នៅក្នុងបន្ទប់ទឹក ស្ថិតនៅចំណុច ភូមិសំឡូត ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង។
បើតាមការរៀបរាប់ពីក្រុមគ្រួសារបាននិយាយថា យុវជនរងគ្រោះរូបនេះមានឈ្មោះ ហាត ហួត អាយុ ២០ឆ្នាំ រស់នៅក្នុងភូមិ ឃុំ កើតហេតុខាងលើ ហើយការធ្វើអត្តឃាតនេះ ក្រោយពីឪពុកចូលសួរនាំដើម្បីរកប្រពន្ធឲ្យប៉ុន្តែខាងស្រីយកថ្លៃបណ្ណាការច្រើនពេក មិនមានលុយគ្រប់ ក៏ធ្វើឱ្យមានការតូចចិត្ត ទើបសម្រេចចិត្តធ្វើអត្តឃាត ដោយប្រើប្រាស់ខ្សែគោ ចងទៅនឹងធ្នឹមបន្ទប់ទឹករបស់ខ្លួន។ បច្ចុប្បន្នសពត្រូវបានក្រុមគ្រួសាររៀបចំធ្វើបុណ្យហើយដែលប្រកបដោយភាពសោកសង្រែងជាទីបំផុត៕


អត្ថបទ៖ សោ និយមរ័ត្ន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ១៤ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


