Connect with us

សន្តិសុខសង្គម

គណៈបញ្ជាការស្រុកថ្មគោល ចុះប្រតិបត្តិការលើកទី១ ប្រមូលជនប្រើថ្នាំញៀន ជនសតិមិនល្អ

បានផុស

នៅ

លោក សេង លុ​ច អធិការស្រុកថ្មគោល ខេត្តបាត់ដំបង បាន​​ឱ្យដឹងថា នេះ​ជា​លើក​ទី​១ ហើយដែលគណៈបញ្ជាការ ស្រុកថ្មគោល ចុះប្រតិបត្តិការប្រមូល​ជនអនាថា​ជិត ៣០នាក់ តាម​មូលដ្ឋានដើម្បីបន្ធូរបន្ថយការតានតឹងក្នុងអារម្មណ៍របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលក្រុមជនជនញៀនថ្នាំ និងជនសតិមិនល្អទាំងនេះតែងដើរអុកឡុងស្ទើររាល់ថ្ងៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សេង លុច បញ្ជាក់ថា ការប្រមូលក្រុមនេះគឺបញ្ជូន​ទៅ​មណ្ឌល​កែប្រែ ហើយសមត្ថកិច្ចនឹងសុំស្នើគោល​ការណ៍​ថ្នាក់លើ​ជា​ថ្មី​ទៀត ប្រសិនបើ​មាន​ជនអនាថា និង​ជន​សរសៃប្រសាទ​ ឬសតិមិនគ្រប់នៅ​តាម​មូលដ្ឋាន។

លោក សេង លុ​ច បាន​ឱ្យ​ដឹង​បន្តថា ជនអនាថា ដែល​កម្លាំង​គណៈបញ្ជាការ​កងឯកភាព​ស្រុក​ចុះ​ប្រមូល​បាន​នេះគឺប្រមូលពីតាម​បណ្ដា​មូលដ្ឋាន​នានា និង​នៅ​ក្នុង​ទីប្រជុំជន​ស្រុក​ថ្មគោល​។ ពួក​គេ​ជា​ជនអនាថា ជន​ប្រើញៀន​ថ្នាំ និងជនមានសតិមិនប្រក្រតី សរុប​ចំនួន ​២៧​នាក់​។

លោក សេង លុច លើកឡើងថា ក្រុមនេះតែងតែ​បង្ក​ការ​អុកឡុក​តាម​មូលដ្ឋាន និងតាម​ទីប្រជុំជនដែល​​យើង​ពិបាក​ក្ន​ង​ការ​គ្រប់គ្រង ធ្វើឱ្យពលរដ្ឋក្នុងមូលដ្ឋានព្រួយបារម្ភ ទើប​អាជ្ញាធរ​ស្រុកបានសម្រេចស្នើសុំគោលការណ៍​ថ្នាក់លើ ដើម្បីប្រមូល​ពួក​គេ​​ ហើយកម្លាំង​គណៈ​បញ្ជាការ​កងឯកភាព​ស្រុក​ថ្មគោល បាននាំ​យក​ទៅ​ដាក់​នៅ​មណ្ឌល​កែប្រែ “ពិភពនៃក្តីសង្ឃឹម” ចំនួន ២៣នាក់ ចំណែក៤នាក់ទៀត ​ដែលមានរោគសសៃប្រសាទ បាននាំ​យក​ទៅ​ប្រគល់​ជូន មន្ទីរ​សង្គមកិច្ច អតីត​យុទ្ធ​ជន និង យុវ​នីតិ​សប្ប​ទា​ខេត្ត កាលពី​ថ្ងៃម្សិលមិញ ថ្ងៃ​ទី​៣១ ខែមីនា​៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៨ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៥ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម