សន្តិសុខសង្គម
លម្អិតករណីប្លន់អ្នកលក់មាស! ក្រុមជនសង្ស័យនៅចាំក្បែរផ្ទះជនរងគ្រោះ ខណៈជនរងគ្រោះចេញពីផ្ទះធ្វើសកម្មភាពតែម្ដង
ប្តីប្រពន្ធមួយគូរជាអ្នកលក់មាស និងប្តូរប្រាក់ត្រូវបានជនសង្ស័យមួយក្រុមប្រដាប់ដោយគាំភ្លេីងខ្លីបាញ់គម្រាមប្លន់យកទ្រព្យសម្បត្តិអស់ជិត២០ម៉ឺនដុល្លារ ហេីយនាំគ្នាគេចខ្លួនបាត់ដោយសុវត្តិភាព ខណៈជនរងគ្រោះចាកចេញពីផ្ទះបំណងទៅផ្សារដេីម្បីលក់ដូរ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី១៨ ខែឧសភាឆ្នាំ២០២៣ ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ។

ជនរងគ្រោះជាប្រពន្ធមានឈ្មោះ អ៊ុង ផល្លា អាយុ៥២ឆ្នាំ មានមុខរបរជាអ្នកលក់មាស និងប្តូរប្រាក់ ក្នុងផ្សារស្ទឹងមានជ័យចាស់ តូបលេខ៥០ និងប្ដីឈ្មោះ អន ហ៊ាក អាយុ៥៥ឆ្នាំ មុខរបរមន្ត្រីប៉ូលិសព្រំដែន បានរងរបួសបែកក្បាល ដោយស្នាប់កាំភ្លើង។
ជនរងគ្រោះនិយាយប្រាប់សមត្ថកិច្ចថា ទ្រព្យសម្បត្តិរបស់គាត់មានលុយ និងគ្រឿងអលង្កាសរុបប្រមាណជិត២០ម៉ឺនដុល្លារ ត្រូវបានជនប្រដាប់អាវុធ៤នាក់ ជិះម៉ូតូ២គ្រឿង បានធ្វើសកម្មភាពប្លន់យកទៅបាត់ បន្ទាប់ពីពួកគាត់ចេញពីផ្ទះធ្វើដំណើរទៅផ្សារស្ទឹងមានជ័យចាស់។

ជនរងគ្រោះបន្តថា ក្រុមនោះបានចាំនៅក្បែរផ្ទះ ពេលពួកគាត់ចេញពីផ្ទះដើរទៅផ្សារ (ផ្ទះជនរងគ្រោះនៅជិតផ្សារ) ក៏ស្ទុះមកឆក់ទាញយកកាបូប រួចបាញ់មួយគ្រាប់ និងយកកាំភ្លើងវាយក្បាលបុរសជាប្ដី របួសដេរជាច្រើនថ្នេរ ហើយជិះគេចខ្លួនអស់ ។

ក្រោយទទួលបានករណីនេះ សមត្ថកិច្ចនគរបាល និងកងរាជអាវុធហត្ថ បានចុះទៅដល់ផ្ទះជនរងគ្រោះ និងត្រួតពិនិត្យចំណុចកើតហេតុ ដើម្បីកំណត់មុខសញ្ញាតាមស្រាវជ្រាវជនសង្ស័យទាំងនោះ៕
អត្ថបទ៖ សុខា

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ២ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


