សន្តិសុខសង្គម
នគរបាលខេត្តកណ្ដាល សហការជាមួយនគរបាលខេត្តកំពង់ស្ពឺឃាត់ខ្លួនក្រុមកាប់ប្លន់៦នាក់ ខណៈ៦នាក់ទៀតកំពុងគេចខ្លួន
កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល សហការជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកសំរោងទង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានស្រាវជ្រាវឃាត់ខ្លួនក្រុមកាប់ប្លន់ចំនួន០៦នាក់ ក្នុងចំណោមបក្ខពួកសរុប១២នាក់ ក្រោយធ្វើសកម្មភាពកាប់ប្លន់ម៉ូតូពីជនរងគ្រោះជានិស្សិតម្នាក់បានសម្រេច។

ការឃាត់ខ្លួនក្រុមកាប់ប្លន់នេះធ្វើឡើងក្រោយក្រុមជនសង្ស័យធ្វើសកម្មភាព ធាក់ និងកាប់ប្លន់ម៉ូតូពីជនរងគ្រោះកាលពីវេលាម៉ោង ១២និង០៥នាទី យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ នៅចំណុចផ្លូវបេតុង ក្នុងភូមិត្នោតម្ដើម ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។

តាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ជនរងគ្រោះក្នុងករណីកាប់ប្លន់នេះមានឈ្មោះ បោក ពិសី ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរនិស្សិត រស់នៅភូមិត្រពាំងក្ដូរ ឃុំត្រពាំងសាលាលិច ស្រុកបន្ទាយមាស ខេត្តកំពត ត្រូវបានក្រុមជនសង្ស័យធាក់ និងកាប់ប្លន់យកម៉ូតូ០១គ្រឿងម៉ាក Honda dream ពណ៌ក្រហម សេរីឆ្នាំ២០២៣ ឡើងសេរីទៅឆ្នាំ២០២៥ ពាក់ផ្លាកលេខ ព្រៃវែង 1V-3353 បានសម្រេច។

តាមរបាយការណ៍ដដែល ក្រុមជនសង្ស័យដែលត្រូវឃាត់ខ្លួន ត្រូវបានកម្លាំងជំនាញកំពុងកសាងសំណុំរឿងដើម្បីបញ្ជូនបន្តដើម្បីអនុវត្តតាមនិតិវិធីច្បាប់ ចំណែកក្រុមបក្ខពួកដែលកំពុងគេចខ្លួន កម្លាំងជំនាញកំពុងស្រាវជ្រាវបន្ត៕




-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


