Connect with us

សន្តិសុខសង្គម

ការពាររក្សាសុខសុវត្ថិភាពជូនពលរដ្ឋ ជាភារកិច្ចចម្បងរបស់នគរបាលស្រុកមណ្ឌលសីមា

បានផុស

នៅ

កងកម្លាំង​នគរបាល នៃ​អធិការដ្ឋាន​ស្រុក​មណ្ឌលសីមា ខេត្ត​កោះកុង លើក​ឡើង​ថា ការ​ចុះ​ល្បាត​ការពារ​សុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ និង​អាជីវករ​ក្នុង​មូលដ្ឋាន​ពេល​រាត្រី ជា​ភារកិច្ច​ចម្បង​របស់​ខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយ​មាន​ការ​គោលការណ៍ និង​បទបញ្ជា​របស់​លោក​ឧត្ដមសេនីយ៍​ទោ គង់ មនោ ស្នងការ​នគរបាល​ខេត្ត​កោះកុង និង​លោក លឹម សែងច័ន្ទ អធិការ​នគរបាល​ស្រុក​មណ្ឌលសីមា កងកម្លាំង​ប្រដាប់​អាវុធ ផ្ដោត​ការ​យកចិត្តទុកដាក់​ខ្ពស់​លើ​ការ​ល្បាត​ការពារ​សុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ដោយ​ក្នុង ១ ខែ ៨ ដង។

លោក​វរសេនីយ៍ត្រី គិន ចាន់ថន អធិការ​រង​នគរបាល​ស្រុក​មណ្ឌលសីមា ទទួល​បន្ទុក​ផែន​សេនា​ធិការ បាន​ឲ្យ​ដឹង​កាលពី​យប់​ថ្ងៃ​ទី ៩ ខែ​កក្កដា ឆ្នាំ ២០២៣ ថា ការ​ល្បាត​ការពារ​សុវត្ថិភាព​ជូន​ពលរដ្ឋ​នេះ ធ្វើឡើង​ក្នុង​គោលដៅ​ចម្បង​គឺ​ទប់ស្កាត់​នូវ​បទល្មើស​ផ្សេងៗ​ណា​មួយ​ពេល​រាត្រី​បាន​ទាន់​ពេលវេលា​បំផុត។

បើ​តាម​លោក​អធិការរង​នគរបាល​ស្រុក​មណ្ឌលសីមា មួយ​រយៈ​ចុងក្រោយ​នេះ បញ្ហា​បទល្មើស ឬ អំពើ​អសកម្ម​ក្នុង​មូលដ្ឋាន​កើត​មាន​តិចតួច​ប៉ុណ្ណោះ ពុំ​មាន​បញ្ហា​ចោទ​នោះ​ទេ ពោល​គឺ​អាច​គ្រប់គ្រង​បង្ក្រាប​ទប់ស្កាត់​បាន​យ៉ាង​ល្អ​ប្រសើរ។ ពិសេស​អំឡុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត​អាណត្តិ​ទី ៧ នេះ។

ទាក់ទិន​នឹង​មាន​ក្មេង​ទំនើង​ដើរលេង​យប់​ជ្រៅ​ពេក សមត្ថកិច្ច​ស្រុក និង​ឃុំ បាន​ណែនាំ ២ ដង ករណី​ឃើញ​មុខ​ដដែល នឹង​ធ្វើ​កិច្ចសន្យា​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​មុននឹង​មាន​វិធានការ​ច្បាប់​ជា​កំហិត។

គេ​សង្កេត​ឃើញ​ថា កន្លងទៅ កងកម្លាំង​នគរបាល​អធិការ​នគរបាល​ស្រុក​មណ្ឌលសីមា ក៏បាន​ទប់​ស្កាត់ និង​បង្ក្រាប​ល្មើស​ជាក់ស្ដែង​បាន​ជា​ច្រើន​ករណី​ផង​ដែរ ដូចជា ៖ គ្រោះថ្នាក់​ចរាចរណ៍ ការ​កែច្នៃ​បំពង់​ស៊ីម៉ាំង​ខុស​បច្ចេកទេស បង្ក​ការ​រំខាន​ដល់​ពលរដ្ឋ​ពេលយប់​ជ្រៅ ការ​ជួញដូរ​គ្រឿងញៀន ក្មេង​ទំនើង​ដើរ និង​ល្បែងស៊ីសង​ជាដើម៕

អត្ថបទ ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម